ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចព្រមព្រៀងស្តីពីការទទួលស្គាល់គ្នាទៅវិញទៅមកនូវប័ណ្ណបើកបររវាងតំបន់ចិនដីគោកនិងម៉ាកាវនឹងចូលជាធរមានជាផ្លូវការនៅថ្ងៃទី ១៦ ខែឧសភាឆ្នាំ ២០២៣
2023-05-15 16:33:35cri
Share with:

      ដើម្បីជំរុញការផ្លាស់ប្តូរនិងការអភិវឌ្ឍរវាងខេត្តក្វាំងតុងនិងតំបន់ម៉ាកាវ នៅខែកុម្ភៈឆ្នាំ ២០២៣ ក្រសួងសន្តិសុខសាធារណៈចិននិងរដ្ឋបាលនៃតំបន់រដ្ឋបាលពិសេសម៉ាកាវបានចុះហត្ថលេខាលើ «កិច្ចព្រមព្រៀងស្តីពីការទទួលស្គាល់គ្នាទៅវិញទៅមកនូវប័ណ្ណបើកបររវាងតំបន់ចិនដីគោកចិននិងម៉ាកាវ» ដែលសម្រេចបាននូវការទទួលស្គាល់គ្នានូវប័ណ្ណបើកបរដោយមិនបាច់ប្រឡងម្តងទៀត។ អ្នកសារព័ត៌មានបានដំណឹងពីក្រសួងសន្តិសុខសាធារណៈថា កិច្ចព្រមព្រៀងនេះនឹងចូលជាធរមានជាផ្លូវការនៅថ្ងៃទី ១៦ ខែឧសភាឆ្នាំ ២០២៣។

    តាមកិច្ចព្រមព្រៀងនេះ តំបន់ចិនដីគោកនិងម៉ាកាវនឹងទទួលស្គាល់គ្នាទៅវិញទៅមកនូវប័ណ្ណបើកបរដែលមានសុពលភាពដែលចេញដោយអាជ្ញាធររៀងខ្លួនដោយអនុញ្ញាតឱ្យបុគ្គលដែលមានប័ណ្ណបើកបររបស់គូភាគីអាចបើកបរដោយផ្ទាល់ឬប្តូរប័ណ្ណបើកបរដោយមិនបាច់ប្រឡងម្តងទៀត។ ប្រភេទរថយន្តដែលទទួលស្គាល់និងប្តូរគ្នាបានរួមមានរថយន្តធុនតូចនិងរថយន្តធុនតូចបំពាក់ប្រអប់លេខស្វ័យប្រវត្តិ៕

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស