ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុក្រុមប្រទេសG7 បានធ្វើការព្រមានចំពោះវិបត្តិបំណុលអាមេរិកថា នឹងបណ្តាលឱ្យភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោកមានសភាពកាន់តែធ្ងន់ធ្ងរ
2023-05-15 11:25:57cri
Share with:

          ថ្ងៃទី‌១៣ ខែឧសភា   កិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនិងទេសាភិបាលធនាគារជាតិនៃក្រុមប្រទេសG7 បានបិទបញ្ចប់នៅជប៉ុន។ អ្នកកាសែតបានមើលឃើញថា ក្នុងសេចក្តីប្រកាសដែលបានចេញផ្សាយមិនបានលើកឡើងផ្ទាល់អំពីសភាពការណ៍ជាប់គាំងនៃកម្រិតអតិបរមានៃបំណុលជាតិអាមេរិកទេ គ្រាន់តែផ្តោតសំខាន់លើបញ្ហាដូចជាស្ថិរភាពហិរញ្ញវត្ថុសកល និងអតិផរណាសកលជាដើម។

            លោកស្រីJanet Yellen  រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិកបានព្រមានថា   បើសិនជារដ្ឋសភាអាមេរិកមិនដំឡើងទំហំប្រាក់កម្ចីអតិបរមាទេ  នោះរដ្ឋាភិបាលសហព័ន្ធប្រហែលនឹងត្រូវល្មើសកិច្ចសន្យាជាលើកទីមួយនៅថ្ងៃទី១ ខែមិថុនាខាងមុខនេះ។

       នៅពេលមុននេះ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិក៏បានព្រមានថា បើសិនជាក្រុមមេដឹកនាំអាមេរិកមិនអាចដោះស្រាយសភាពការណ៍ជាប់គាំងខាងនយោបាយនៃការពន្យារពេលធ្វើការចរចាអំពីទំហំប្រាក់កម្ចីអតិបរមាទេ   នោះសេដ្ឋកិច្ចពិភពលោកនឹងរងផលប៉ះពាល់៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស