ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនិងតំណាងរាស្ត្ររដ្ឋសភាតួកគីបានចាប់ផ្តើមនៅវេលាម៉ោង ៨ ថ្ងៃទី ១៤ ខែឧសភាតាមម៉ោងក្នុងតំបន់ បេក្ខជនឈរឈ្មោះចំនួន ៣ រូបក្នុងនោះបូករួមទាំងលោក Erdogan ប្រធានាធិបតីបច្ចុប្បន្នផងបានចូលរួមប្រជែងយកមុខតំណែងជាប្រធានាធិបតី ខណៈគណបក្សចំនួន ២៤ និងបេក្ខជនឯករាជ្យចំនួន ១៥១ រូបបានចូលរួមដណ្តើមយកអាសនៈរដ្ឋសភាចំនួន ៦០០ អាសនៈ។
តាមទិន្នន័យដែលប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតតួកគីបានឱ្យដឹងថា អ្នកចុះឈ្មោះបោះឆ្នោតរបស់តួកគីមានចំនួនប្រហែល ៦៤១ សែននាក់ ក្នុងនោះប្រហែល ៣៤ សែននាក់នៅក្រៅប្រទេស។ ការបោះឆ្នោតនៅក្រៅប្រទេសបានបញ្ចប់កាលពីថ្ងៃទី ៩ ខែឧសភា។ លទ្ធផលនៃការរាប់សន្លឹកឆ្នោតជំហានទីមួយនឹងប្រកាសនៅយប់ថ្ងៃទី ១៤ ខែឧសភា លទ្ធផលរាប់សន្លឹកឆ្នោតជាផ្លូវការនឹងប្រកាសនៅថ្ងៃទី ១៩ ខែឧសភាដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកំពូល៕