ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អង្គការ Jihad ដែលជាអង្គការសកម្មប្រយុទ្ធអ៊ីស្លាមរបស់ប៉ាឡេស្ទីនឈានដល់កិច្ចព្រមព្រៀងឈប់បាញ់គ្នាជាមួយអ៊ីស្រាអែល
2023-05-14 12:52:35cri
Share with:

    នាយប់ថ្ងៃទី ១៣ ខែឧសភា មន្ត្រីនៃអង្គការ Jihad ដែលជាអង្គការសកម្មប្រយុទ្ធអ៊ីស្លាមរបស់ប៉ាឡេស្ទីនបានថ្លែងថា អង្គការ Jihad បានឈានដល់កិច្ចព្រមព្រៀងឈប់បាញ់គ្នាជាមួយអ៊ីស្រាអែល ។

    មន្ត្រីរូបនេះបានលើកឡើងថា ក្រោមការផ្សះផ្សារបស់អេហ្ស៊ីប អង្គការ Jihad បានឈានដល់កិច្ចព្រមព្រៀងឈប់បាញ់គ្នាជាមួយអ៊ីស្រាអែល ហើយកិច្ចព្រមព្រៀងនេះបានចូលជាធរមានជាផ្លូវការនៅវេលាម៉ោង ២២ ថ្ងៃទី ១៣ ខែឧសភានេះ តាមម៉ោងក្នុងតំបន់ ។

    អគ្គលេខាធិការនៃគណៈកម្មាធិការប្រតិបតិ្តនៃអង្គការរំដោះប៉ាឡេស្ទីនបានចេញផ្សាយសេចក្តីថ្លែងការណ៍មួយនាថ្ងៃដដែលនោះដោយបានសម្តែងការស្វាគមន៍ចំពោះកិច្ចព្រមព្រៀងឈប់បាញ់គ្នា ស្របពេលជាមួយគ្នានេះ លោកក៏បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសអេហ្ស៊ីបនិងសហគមន៍អន្តរជាតិដែលបានធ្វើឡើងដើម្បីឈានដល់កិច្ចព្រមព្រៀងឈប់បាញ់គ្នាផងដែរ ។

    នាយប់ថ្ងៃទី ១៣ ខែឧសភា ការិយាល័យនាយករដ្ឋមន្រ្តីអ៊ីស្រាអែលបានចេញផ្សាយសេចក្តីថ្លែងការណ៍ថា លោក Tzachi Hanegbi ប្រធានគណៈកម្មាធិការសន្តិសុខជាតិអ៊ីស្រាអែលបានតំណាងឱ្យលោក Benjamin Netanyahu នាយករដ្ឋមន្រ្តីអ៊ីស្រាអែលថ្លែងអំណរគុណចំពោះលោក Abdelfattah al Sisi ប្រធានាធិបតីអេហ្ស៊ីបដោយបានសម្តែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់អេហ្ស៊ីបក្នុងការជំរុញការសម្រេចបាននូវការឈប់បាញ់គ្នាជុំនេះ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស