ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្តីស្រឡាញ់របស់អ្នកម្តាយបានពូនជ្រំឥរិយាបថក្រុមគ្រួសារ
2023-05-14 11:14:30cri
Share with:

          នាខែមករាឆ្នាំ១៩៦៩  លោក Xi Jinping  ដែលកាលនោះអាយុមិនដល់ ១៦ ឆ្នាំបានដឹកស្ពាយវ៉ាលីចេញពីផ្ទះធ្វើដំណើរទៅកាន់ភូមិLiangjiahe  ដែលស្ថិតនៅទីឆ្ងាយដាច់ស្រាយនៃខេត្តស្រានស៊ី  ចាប់ផ្តើមអំឡុងពេលបម្រើការងារក្នុងភូមិរយៈពេល៧ឆ្នាំ។  ម្តាយរបស់លោក Xi Jinping ឈ្មោះ Qi Xin បានដេរកាបូបម្ជុលជូនកូនប្រុស ដោយបានប៉ាក់អក្សរពណ៌ក្រហមចំនួនបី  ចិត្តរបស់ម៉ែ។

       កាបូបបាក់ធំដូចបាតដៃនេះបង្ហាញពីការភ្ជាប់ចិត្តរវាងម្តាយនិងកូន។

         បន្ទាប់ពីលោក Xi Jinpingធ្វើជាមេដឹកនាំ លោកស្រី Qi Xin តែងតែសរសេរសំបុត្រឱ្យគាត់ដើម្បីរំលឹកគាត់ឱ្យតឹងរ៉ឹងចំពោះខ្លួនឯង។    ការអប់រំផ្តាំផ្ញារបស់ម្ដាយ បានចាក់គ្រឹះក្នុងចិត្តរបស់លោក Xi Jinpingដើម្បីធ្វើជាមន្ត្រីស្អាតស្អំនិងប្រកាន់ខ្ជាប់ចរិតល្អ។

           ក្រុមគ្រួសារជាថ្នាក់រៀនដំបូងនៃឆាកជីវិតមនុស្ស ចំណែកឳពុកនិងម្តាយគឺជាគ្រូបង្រៀនមុនគេបង្អស់របស់កូនៗ។             បន្ទាប់ពីសមាជបក្សកុម្មុយនិស្តចិនលើកទី១៨មក លោក Xi Jinpingអគ្គលេខាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន  បានគូសបញ្ជាក់ជាច្រើនលើកក្នុងសកម្មភាពខុសគ្នាអំពីសារៈសំខាន់នៃការអប់រំក្នុងក្រុមគ្រួសារ។

កាលពីខែធ្នូឆ្នាំ២០១៦ លោក Xi Jinping បានជួបសំណេះសំណាលជាមួយតំណាងក្រុមគ្រួសារល្អទូទាំងប្រទេសចិនលើកទីមួយថា ត្រូវផ្សព្វផ្សាយទស្សនៈសិលធម៌ល្អដល់កូនៗតាំងពីក្មេង ជួយកូនៗធំធាត់ឡើងល្អទាំងផ្លូវកាយនិងផ្លូវចិត្ត រហូតក្លាយជាមនុស្សដែលមានប្រយោជន៍សម្រាប់ប្រទេសជាតិនិងប្រជាជន។

         ក្នុងពិធីជូនពរឆ្នាំថ្មីចិនឆ្នាំ២០១៧  លោក Xi Jinpingបានថ្លែងថា កុំឱ្យចម្ងាយដ៏វែងឆ្ងាយកាត់ផ្តាច់មនោសញ្ចេតនាជាមួយក្រុមគ្រួសារ កុំបំភ្លេចមនោស្ចេតនាដោយសារជាប់រវល់ការងារប្រចាំថ្ងៃ   កុំធ្វេសប្រហែសមនោសញ្ចេតនាពិតដោយសារការខំតស៊ូ។

           ក្តីស្រឡាញ់របស់អ្នកម្តាយបានពូនជ្រំឥរិយាបថក្រុមគ្រួសារ ឥរិយាបថក្រុមគ្រួសារអាចជះឥទ្ធិពលដល់ឥរិយាបថសង្គម។ ក្រុមគ្រួសារនីមួយៗបោះជំហានឈានទៅមុខ ទីចុងបំផុតនឹងក្លាយជាការរីកចម្រើនរបស់ប្រទេស។ តម្លៃដែលបង្កើតដោយក្រុមគ្រួសារនីមួយៗ ប្រមូលផ្តុំគ្នាអាចក្លាយជាកម្លាំងចលាកខ្លាំងសម្រាប់ការងើបឡើងវិញដ៏មហិមារបស់ប្រជាជាតិចិន៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស