ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកDingXuexiangបានចូលរួមក្នុងសកម្មភាពទិវាម៉ាកផលិតផលប្រទេសចិនឆ្នាំ២០២៣ ហើយបានថ្លែងសុន្ទរកថាក្នុងវេទិកាអន្តរជាតិស្តីពីការអភិវឌ្ឍម៉ាកប្រទេសចិន
2023-05-14 14:11:51cri
Share with:

    ថ្ងៃទី១៣ខែឧសភា  លោកDingXuexiang សមាជិកអន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាឧបនាយករដ្ឋមន្ត្រីចិនបានចូលរួមក្នុងសកម្មភាពទិវាម៉ាកផលិតផលប្រទេសចិនឆ្នាំ២០២៣ដែលត្រូវរៀបចំឡើងនៅទីក្រុងសៀងហៃប្រទេសចិន ហើយបានថ្លែងសុន្ទរកថាក្នុងវេទិកាអន្តរជាតិស្តីពីការអភិវឌ្ឍម៉ាកប្រទេសចិន ។

      លោកDingXuexiangបានថ្លែងក្នុងសុន្ទរកថាលើកឡើងថា  ម៉ាកផលិតផលគឺជានិមិត្តសញ្ញាដ៏សំខាន់នៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់  ការបង្កើនកិច្ចកសាងម៉ាកផលិតផលគឺជាផ្លូវសំខាន់សម្រាប់បំពេញតាមតម្រូវការនៃជីវភាពរស់នៅដ៏ល្អប្រសើររបស់ប្រជាជន ។ កម្រិតល្បីឈ្មោះ កេរ្តិ៍ឈ្មោះនិងកម្លាំងឥទ្ធិពលនៃម៉ាកផលិតផលប្រទេសចិន ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់  ទំនិញនិងសេវាកម្មរបស់ប្រទេសចិនទទួលបានការស្វាគមន៍និងពេញនិយមពីអ្នកប្រើប្រាស់ចិននិងបរទេសពីមួយថ្ងៃទៅមួយថ្ងៃ។

     DingXuexiang បានកត់សម្គាល់ថា ប្រទេសចិននឹងចាត់ទុកការបំពេញតាមតម្រូវការនៃជីវភាពរស់នៅដ៏ល្អប្រសើររបស់ប្រជាជន ដែលបានកើនឡើងជាពីមួយថ្ងៃទៅមួយថ្ងៃជាគោលដៅគន្លឹះ ប្រព្រឹត្តសកម្មភាពបង្កើតម៉ាកផលិតផលប្រទេសចិនយ៉ាងប្រាកដប្រជា  ដើម្បីដ្តល់ការគាំទ្រយ៉ាងខ្លាំងក្លាដល់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃសេដ្ឋកិច្ចនិងសង្គម។

       DingXuexiang បានលើកឡើងនូវគំនិតផ្តួចផ្តើម៣ចំណុច៖  ទីមួយ  គឺរួមគ្នាថែរក្សាការធំធាត់ឡើងនៃម៉ាកផលិតផល ។ ទីពីរ  គឺបង្កើនការផ្លាស់ប្តូរបទពិសោធន៍នៃម៉ាក់ផលិតផល ចាប់ដៃគ្នាជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃការកសាងម៉ាកផលិតផល។ ទីបី  គឺជំរុញការចែករំលែកម៉ាកផលិតផលសកល ដើម្បីផ្តល់ផលិតផលនិងសេវាកម្មប្រកបដោយគុណភាពខ្ពស់កាន់តែច្រើនដល់ប្រជាជននៃបណ្តាប្រទេសនានា៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស