នាខែមករាឆ្នាំ១៩៦៩ លោក Xi Jinping ដែលកាលនោះអាយុមិនដល់ ១៦ ឆ្នាំបានដឹកស្ពាយវ៉ាលីចេញពីផ្ទះធ្វើដំណើរទៅកាន់ភូមិLiangjiahe ដែលស្ថិតនៅទីឆ្ងាយដាច់ស្រាយនៃខេត្តស្រានស៊ី ចាប់ផ្តើមអំឡុងពេលបម្រើការងារក្នុងភូមិរយៈពេល៧ឆ្នាំ។ ម្តាយរបស់លោក Xi Jinping ឈ្មោះ Qi Xin បានដេរកាបូបម្ជុលជូនកូនប្រុស ដោយបានប៉ាក់អក្សរពណ៌ក្រហមចំនួនបី ៖ ចិត្តរបស់ម៉ែ។
កាបូបបាក់ធំដូចបាតដៃនេះបង្ហាញពីការភ្ជាប់ចិត្តរវាងម្តាយនិងកូន។
【 ឳពុកនិងម្តាយគឺជាគ្រូបង្រៀនមុនគេបង្អស់របស់កូនៗ 】
«កាលនោះ កូនយើងនៅទីណាៗស្លៀកពាក់សាមញ្ញជាងគេ។»«តាំងពីនៅក្មេង ក្នុងផ្ទះយើងខោអាវគឺ Qiaoqiao ស្លៀកពាក់សិន សឹមAnan ស្លៀកពាក់ រួចមក Jinping ស្លៀកពាក់បន្តទៀត ។ ថ្ងៃមួយ Jinping យំតែម្តងព្រោះមិនចង់ពាក់អាវរូបផ្ការបស់បងស្រី ។ អ្នកក៏គិតបានមធ្យបាយមួយ យកទឹកខ្មៅលាបរូបផ្កាលើអាវនិងស្បែជើងសឹមឱ្យកូនប្រុសពាក់បន្ត។»
ក្នុងអត្ថបទនឹករំលឹកXi Zhongxun ដែលជាប្តី លោកស្រី Qi Xin បានសរសេរឃ្លាខាងលើនេះ។ លោកស្រីនិងប្តីសុទ្ធតែស្រឡាញ់កូនៗ ប៉ុន្តែដាច់ខាតមិបណ្ដែតបណ្ដោយតាមចិត្តកូនច្រើនពេក។
ក្នុងសំបុត្រផ្ញើឱ្យអ្នកម្តាយដែលលោក Xi Jinping បានសរសេនៅឆ្នាំ២០០១ លោកបានលើកឡើងថា មនោសញ្ចេតនាចំពោះឳពុកនិងម្តាយរយៈពេលកាន់តែយូរកាន់តែជ្រាលជ្រៅ។ ក្រុមគ្រួសារជាថ្នាក់រៀនដំបូងនៃឆាកជីវិតមនុស្ស ចំណែកឳពុកនិងម្តាយគឺជាគ្រូបង្រៀនមុនគេបង្អស់របស់កូនៗ។
លោកស្រី Qi Xin បានចាត់ទុកពាក្យសម្តីរបស់លោក Xi Zhongxun ជាបាវចនារបស់ខ្លួន ពាក្យសម្តីនេះគឺ “ធ្វើការឱ្យបានល្អ សិក្សាឱ្យបានល្អ និងដោះស្រាយអ្វីៗទាំងអស់ឱ្យបានល្អ” លោកស្រីក៏បានយកបាវចនានេះមកអប់រំកូនៗឱ្យអនុវត្តទាំងអស់គ្នា។ លោកស្រីបានប្រកាន់ខ្ជាប់ទម្លាប់រស់នៅដ៏សាមញ្ញជាប់ជានិច្ច ហើយមិនដែលគិតពិចារណាពីការផ្លាស់ប្តូរការងាររបស់ខ្លួនដោយប្រើឋានៈសិទ្ធិនិងឥទ្ធិពលរបស់ប្តីនោះទេ។ល។
Qi Qiaoqiao បងស្រីរបស់លោក Xi Jinping ធ្លាប់លើកឡើងថា ទោះជាពេលនៅក្មេង ខ្លួននិងប្អូនប្រុសប្អូនស្រីមិនមានខោអាវល្អនិងស្អាតស្លៀកពាក់ក៏ដោយ «ប៉ុន្តែ ការសិក្សារបស់ពួកយើងសុទ្ធតែល្អ ស្មារតីរបស់យើងមាំមួន ទោះក្នុងអំឡុងពេលលំបាកខ្លាំងក៏យើងមានសុទិដ្ឋិនិយមដែរ។»
មុនចូលឆ្នាំថ្មីឆ្នាំសកល ២០២៣ លោក Xi Jinping បានថ្លែងសុន្ទរកថាជូនពរឆ្នាំថ្មីឆ្នាំសកលក្នុងនាមជាប្រធានរដ្ឋចិនជាលើកទី១០។ តាមរយៈកញ្ចក់ទូរទស្សន៍អាចឃើញរូបថតដែលលោក Xi Jinping និងភរិយាលោកស្រី Peng Liyuan បានគ្រាហ៍លោកស្រី Qi Xin ឯដៃរបស់អ្នកម្តាយនិងកូនប្រុសកាន់គ្នាយ៉ាងតឹង។
លោក Xi Jinping ពិបាកបំភ្លេចថា ពេលនៅក្មេង អ្នកម្ដាយបានអៀវគាត់ទៅបណ្ណាគារហើយរកទិញបានសៀវភៅគំនូររឿង «ជីវប្រវត្តិវីរបុរស Yue Fei » ។ ទិញមកផ្ទះវិញហើយអ្នកម្តាយក៏បាននិទានរឿងដែលម្តាយYue Fei សាក់ពាក្យ “ បម្រើ ជាតិមាតុភូមិដោយភក្តីភាព” លើខ្នងកូនប្រុស។ លោក Xi Jinping បានរំលឹកថា៖ «ខ្ញុំសួរឆ្ងល់ ការសាក់ពាក្យលើខ្នង ឈឺណាស់! ម្តាយខ្ញុំតបថា ឈឺខ្លាំងមែន តែចងចាំក្នុងចិត្តហើយ។"»
តាំងពីពេលនោះមក លោក Xi Jinping បានចងចាំពាក្យ “ បម្រើជាតិមាតុភូមិដោយភក្តីភាព” ដែលបានក្លាយទៅជាគោលដៅដែលលោកស្វែងរកពេញមួយជីវិត។
【 ម៉ែយល់ហើយសប្បាយចិត្តណាស់ 】
ពេលវ័យក្មេង ក្តីប្រាថ្នារបស់លោក Xi Jinping គឺ « ចង់ឱ្យបងប្អូនប្រជាជននៅភូមិបរិភោគសាច់ឱ្យឆ្អែត ហើយបរិភោគជាញឹកញាប់», ពេលអាយុ៣០ឆ្នាំប្លាយ លោកបានប្រាប់សហការីយ៉ាងត្រង់ៗថា « គិតតែរស់នៅយ៉ាងសុខៗងាយស្រួល នោះមិនមែនបំណងទេ។ ខ្ញុំត្រៀមរួចហើយចូលក្នុងសមុទ្រជូរចត់ល្វីង(ទៅបម្រើការងារនៅទីកន្លែងក្រខ្លាំង)» , ពេលអាយុ៦០ឆ្នាំ លោកបានចុះទៅស្វែងយល់ ជីវភាពរស់នៅក្នុងភូមិឃុំក្រីក្រខ្លាំងដោយផ្ទាល់ បានចាប់ដៃលោកតាលោកយាយសំណេះសំណាលយ៉ាងជិតស្និតថា «ខ្ញុំជាអ្នកបម្រើរបស់ប្រជាជន»។ល។
មិនថាពេលបម្រើមុខងារជាលេខាបក្សប្រចាំក្នុងភូមិក្រីក្រដែលស្ថិតនៅទីដាច់ស្រាលក្តី ឬបានបម្រើការងារជាមេដឹកនាំប្រទេសជាតិក្តី ការខិតខំតស៊ូទាំងយប់ទាំងថ្ងៃដើម្បីបម្រើប្រជាជនគឺជាសភាពការណ៍ធ្វើការដ៏សាមញ្ញរបស់លោក Xi Jinping ។ លោកមិនសូវមានពេលទំនេរជួបជុំជាមួយឪពុកម្តាយទេ។
ដោយសារជាប់រវល់នឹងការងារ នាបុណ្យចូលឆ្នាំថ្មីចិនឆ្នាំ២០០១ លោក Xi Jinping ដែលកាលនោះជាអភិបាលខេត្តហុកគៀន មិនបានត្រឡប់ទៅផ្ទះជួបជុំជាមួយលោកឪពុកនិងអ្នកម្តាយទេ។ កាលនោះលោកកំពុងចុះត្រួតពិនិត្យការងារតាមតំបន់មូលដ្ឋាន ហើយបានឆ្លៀតពេលទំនេរនិយាយទូរស័ព្ទជាមួយអ្នកម្តាយបានតែមួយលើក។
ពេលឮថាកូនប្រុសមិនអាចត្រឡប់មកផ្ទះចូលឆ្នាំបាន លោកស្រី Qi Xin គ្មានការសោកស្តាយអ្វីទេ បែរជាផ្តាំថា៖ “កូនជាប់រវល់នឹងការងារជាច្រើន ម៉ែយល់ហើយសប្បាយចិត្តណាស់ ។ ឱ្យតែកូនធ្វើការងារឱ្យល្អ គឺជាចិត្តកតញ្ញូដ៏ធំបំផុតសម្រាប់ពុកម៉ែ។”
លោកស្រី QiXin សង្ឃឹមថាកូនប្រុសខិតខំពេញទំហឹងបម្រើក្នុងការងារ ធ្វើកិច្ចការរដ្ឋដ៏សំខាន់ៗឱ្យល្អ។ លោក Xi Jinping មិនដែលបំភ្លាចការរំពឹងទុករបស់អ្នកម្តាយនោះទេ។ លោកតែងបញ្ជាក់ថា ធ្វើការងារអ្វីៗត្រូវ “ឈរលើមូលដ្ឋានដើម្បីផ្តល់ផលប្រយោជន៍ឱ្យប្រជាជន” “ត្រូវគោរពប្រជាជនដូចគោរពម៉ែឳរបស់ខ្លួន ស្វែងរកផលប្រយោជន៍ជូនមហាជន ដឹកនាំមហាជនទទួលរកបានជីវភាពកាន់តែល្អបវរ។”
ពេលប្រចាំធ្វើការក្នុងភូមិឆ្ងាយនៃខេត្តស្រានស៊ី ក្នុងកែវភ្នែករបស់អ្ននភូមិលោកជា"ក្មួយល្អខំធ្វើការស៊ូទ្រាំលំបាក", ចាកចេញពីស្រុកហ្សឹងទីងយូរឆ្នាំក្តី អ្នកស្រុកនៅតែហៅលោកយ៉ាងស្និតស្នាលថាជា “លេខាបក្សចាស់របស់ពួកយើង”, ពេលបម្រើការងារនៅខេត្តហុកគៀន អ្នកហុកគៀនតែងហៅលោកថា “ អភិបាលខេត្តរបស់មហាជន” , ក្រោយពីបានធ្វើជាអគ្គលេខាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន លេខាបក្សក្នុងភូមិភ្នំលើកមេដៃសរសើលោកទល់មុខថា “ធ្វើបានល្អណាស់”...
ក្រុមគ្រួសារជាប្រទេសដ៏តូចបំផុត ខណៈប្រទេសជាការប្រមូលផ្តុំនៃក្រុមគ្រួសារចំនួនរាប់ពាន់រាប់ម៉ឺន។ លោក Xi Jinping បានធំធាត់ឡើងក្នុងបរិយាកាសអប់រំក្នុងផ្ទះដ៏ល្អ លោកបានចងចាំការផ្តាំផ្ញើរបស់លោកឳពុកនិងអ្នកម្តាយដែលតម្កល់ទុកប្រជាជនក្នុងទីកំពូលរបស់ដួងចិត្ត លោកបានបន្តខិតខំតស៊ូជាប់រហូត ដើម្បីផ្តល់សុភមង្គលនិងជីវិតល្អបវរជូនក្រុមគ្រួសាររាប់លានរាប់សែន ដែលមិនបានខកចិត្តរបស់ប្រជាជនផង មិនដែលខកខិត្តម៉ែរបស់លោកផង៕