ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ដំណឹងសំខាន់ៗ
2023-05-14 14:25:42cri
Share with:

  លោកDingXuexiangបានចូលរួមក្នុងសកម្មភាពទិវាម៉ាកផលិតផលប្រទេសចិនឆ្នាំ២០២៣ ហើយបានថ្លែងសុន្ទរកថាក្នុងវេទិកាអន្តរជាតិស្តីពីការអភិវឌ្ឍម៉ាកប្រទេសចិន។

  ចិននិងអូស្រ្តាលីឯកភាពគ្នារៀបចំឡើងវិញនូវយន្តការសន្ទនាគ្នាផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ដូចជាគណៈកម្មាធិការរួមនៃកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មសេរីនិងកិច្ចសន្ទនាគ្នាស្តីពីការជួយឧបត្ថម្ភខាងពាណិជ្ជកម្មជាន់ខ្ពស់ជាដើម។

  អ្នកជំនាញថ្លែងថា៖ទំនាក់ទំនងរវាងប្រទេសចិននិងប្រទេសអាស៊ីកណ្តាលនឹងបើកទំព័រថ្មី។

  ឥស្សរជនដែលបានចូលរួមពិព័រណ៍ចរាចរណ៍ទំនិញប្រទេសអាល្លឺម៉ង់ថ្លែងថា ខ្សែរថភ្លើងចិន-អឺរ៉ុបជំរុញដល់កិច្ចកសាង“ខ្សែក្រវាត់និងផ្លូវ”ហើយបានជំរុញដល់ការអភិវឌ្ឍរួម។

  អង្គការJihadរបស់ប៉ាឡេស្ទីនឈានដល់កិច្ចព្រមព្រៀងឈប់បាញ់គ្នាជាមួយអ៊ីស្រាអែល។

អ្នកបកប្រែ:冯辉
ប្លុកពិសេស