ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ចិននិងអូស្ត្រាលីឯកភាពគ្នារៀបចំឡើងវិញនូវយន្តការសន្ទនាគ្នាផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មដូចជាគណៈកម្មាធិការរួមនៃកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មសេរីនិងកិច្ចសន្ទនាគ្នាស្តីពីការជួយឧបត្ថម្ភខាងពាណិជ្ជកម្មជាន់ខ្ពស់ជាដើម
2023-05-14 15:13:29cri
Share with:

តាមការផ្សាយដំណឹងនៃក្រសួងពាណិជ្ជកម្មចិនកាលពីថ្ងៃទី១៣ខែឧសភាឱ្យដឹងថា ពេលថ្មីៗកន្លងទៅនេះ គណៈកម្មាធិការរួមខាងសេដ្ឋកិច្ចថ្នាក់រដ្ឋមន្ត្រីចិននិងអូស្ត្រាលីលើកទី១៦បានបើកធ្វើនៅក្រុងប៉េកាំង ។ ភាគីទាំងពីរបានឯកភាពគ្នាថា នឹងរៀបចំឡើងវិញនូវយន្តការសន្ទនាគ្នាផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មដូចជាគណៈកម្មាធិការរួមនៃកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មសេរីនិងកិច្ចសន្ទនាគ្នាស្តីពីការជួយឧបត្ថម្ភខាងពាណិជ្ជកម្មជាន់ខ្ពស់ជាដើម ក៏ដូចជាបង្កើនកិច្ចសហប្រតិបត្តិការខាងសេដ្ឋកិច្ចបៃតងនិងកាបូនទាបនិងកិច្ចកសាងហេដ្ឋារចនាសម្ព័ន្ធកីឡាអូឡាំពិកជាដើម ។

លោក Wang Wentao រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិនបានថ្លែងថា គណៈកម្មាធិការរួមបានចាប់ដំណើរការជាថ្មីឡើងវិញបន្ទាប់ពីរំលងអស់រយៈពេល៦ឆ្នាំ វាមានអត្ថន័យជានីមិត្តសញ្ញា ។ ភាគីទាំងពីរគួរតែបន្តអនុវត្តយ៉ាងប្រាកដប្រជានូវគំនិតឯកភាពរួមដ៏សំខាន់ដែលថ្នាក់ដឹកនាំរបស់ប្រទេសទាំងពីរបានឈានដល់ក្នុងជំនួបពិភាក្សា ផ្តោតលើការអភិវឌ្ឍយូរអង្វែងនៃទំនាក់ទំនងផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអូស្ត្រាលី ស្វែងរកគំនិតឯកភាពគ្នារក្សាទុកភាពខុសគ្នា ពង្រីកផលប្រយោជន៍រួម ដោះស្រាយបញ្ហាដែលភាគីទាំងពីរយកចិត្តទុកដាក់រៀងខ្លួនលើមូលដ្ឋានស្មើគ្នានិងផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងភាគីទាំងពីរឱ្យឡើងដល់កម្រិតថ្មីទៀត ។

លោក Don Farrell បានថ្លែងថា ការចាប់ដំណើរការឡើងវិញនៃគណៈកម្មាធិការរួមបានបញ្ចេញសញ្ញាដ៏សំខាន់ស្តីពីការវិវឌ្ឍទៅរកភាពល្អប្រសើរនៃទំនាក់ទំនងរវាងអូស្ត្រាលីនិងចិន ហើយក៏បានប៉ាន់ប្រមាណថា កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មទ្វេភាគីនឹងទទួលការអភិវឌ្ឍប្រកបដោយភាពនឹងនរផងដែរ ។ លោករំពឹងទុកភាគីទាំងពីរបង្កើនការផ្លាស់ប្តូរ ដើម្បីជំរុញឱ្យទទួលបានសមិទ្ធផលវិជ្ជមានកាន់តែច្រើន ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស