ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនចូលរួមកិច្ចប្រជុំក្រៅផ្លូវការនៃរដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប
2023-05-14 13:00:08cri
Share with:

      ថ្ងៃទី១៣ ខែឧសភា តាមម៉ោងក្នុងតំបន់ ស្ថានីយទូរទស្សន៍នៃប្រទេសស៊ុយអែតបានផ្សាយដំណឹងឱ្យដឹងថា នៅថ្ងៃដដែល លោក Dmytro Kuleba រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនបានចូលរួមកិច្ចប្រជុំក្រៅផ្លូវការនៃរដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប ដែលបានបើកធ្វើនៅប្រទេសស៊ុយអែត ។ បញ្ហាសំខាន់ដែលកិច្ចប្រជុំលើកនេះបានពិគ្រោះពិភាក្សា គឺតើធ្វើយ៉ាងម៉េច ទើបអាចធានាឱ្យគ្រឿងបរិក្ខារយោធាទាំងអស់ត្រូវដឹកជញ្ជូនទៅដល់អ៊ុយក្រែនក្នុងពេលឆាប់ៗ ។

      លោក Kuleba បានថ្លែងថា អ៊ុយក្រែនបាននិងកំពុងធ្វើកិច្ចចរចាជាមួយរុស្ស៊ី អំពីបញ្ហាផ្លាស់ប្តូរអ្នកជាប់ឃុំ ព្រមទាំងនឹងធ្វើកិច្ចពិគ្រោះពិភាក្សាជាមួយអង្គការសហប្រជាជាតិនិងតួកគីអំពីបញ្ហានាំចេញស្បៀងអាហារទៀតផង ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស