ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ឥស្សរជនដែលបានចូលរួមពិព័រណ៍ចរាចរណ៍ទំនិញប្រទេសអាល្លឺម៉ង់ថ្លែងថា ខ្សែរថភ្លើងចិន-អឺរ៉ុបជំរុញដល់កិច្ចកសាង “ខ្សែក្រវាត់និងផ្លូវ” ហើយបានជំរុញដល់ការអភិវឌ្ឍរួម
2023-05-14 12:59:32cri
Share with:

      ថ្ងៃទី១២ ខែឧសភា តាមម៉ោងក្នុងតំបន់ ពិព័រណ៍ចរាចរណ៍ទំនិញអន្តរជាតិក្រុងMunich ដែលបានដំណើរការអស់រយៈពេល៤ថ្ងៃ បានបិទបញ្ចប់នៅមជ្ឈមណ្ឌលសន្និសីទនិងពិព័រណ៍ក្រុងMunichនៃប្រទេសអាល្លឺម៉ង់ ។ ឥស្សរជនដែលបានចូលរួមពិព័រណ៍លើកនេះបាននាំគ្នាថ្លែងថា ខ្សែរថភ្លើងចិន-អឺរ៉ុបបានជំរុញដល់ការអភិវឌ្ឍរួមនៃប្រទេសពាក់ព័ន្ធនឹងកិច្ចកសាង “ខ្សែក្រវាត់និងផ្លូវ” ។

      ឥស្សរជនជំនាញដែលបានចូលរួមពិព័រណ៍បាននាំគ្នាថ្លែងថា ទំនាក់ទំនងភាពជាដៃគូសហប្រតិបតិ្តការជាមួយប្រទេសចិន មានសាសំខាន់ណាស់ ជាពិសេសកិច្ចកសាង “ខ្សែក្រវាត់និងផ្លូវ”ធ្វើឱ្យខ្សែរថភ្លើងចិន-អឺរ៉ុបទទួលបានការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងអាចធ្វើដំណើរទៅកាន់ប្រទេសនិងទីក្រុងកាន់តែច្រើន ដែលបាននាំមកនូវឱកាសកាន់តែច្រើនដល់សហគ្រាសអឺរ៉ុបនិងចិន ក៏ដូចជាត្រួសត្រាយនិងធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងអឺរ៉ុបនិងចិន ។

      លោក Marcel Stein នាយកប្រតិបតិ្តនៃក្រុមហ៊ុនខ្សែរថភ្លើងអាល្លឺម៉ង់លីមីតធីតបានថ្លែងថា ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ខ្សែរថភ្លើងចិន-អឺរ៉ុប ទទួលបានសមិទ្ធផលគួរឱ្យកត់សម្គាល់ ។ អាចនិយាយបានថា ការងើបឡើងវិញជាថ្មីម្តងទៀតរបស់មុខរបរដឹកជញ្ជូនតាមផ្លូវដែករបស់អឺរ៉ុប មិនអាចឃ្លាតពីការរួមចំណែករបស់ប្រទេសចិននោះឡើយ ។ ប្រទេសចិនមិនត្រឹមតែជាដៃគូខាងឧស្សាហកម្មផលិតកម្មដ៏សំខាន់របស់អឺរ៉ុបប៉ុណ្ណោះទេ ជាងនេះទៅទៀត ដោយសារទទួលបានផលប្រយោជន៍ពីគំនិតផ្តួចផ្តើមស្តីពី “ខ្សែក្រវាត់និងផ្លូវ” បានជាក៏បានសម្រេចបាននូវការប្រាស្រ័យទាក់ទងខាងពាណិជ្ជកម្មដ៏រលូនដែលអាចផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះជាមួយអឺរ៉ុបផងដែរ ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស