ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រជាជនជប៉ុនរៀបចំមីទ្ទីងដើម្បីប្រឆាំងនឹងកិច្ចប្រជុំកំពូល G7 ដែលនឹងបើកធ្វើនៅក្រុង Hiroshima
2023-05-14 15:23:52cri
Share with:

កិច្ចប្រជុំកំពូល G7 ជិតនឹងបើកធ្វើនៅក្រុង Hiroshima របស់ជប៉ុន កាលពីថ្ងៃទី១៣ខែឧសភា លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុនបានចុះត្រួតពិនិត្យសភាពការណ៍ត្រៀមបម្រុងនៃកិច្ចប្រជុំកំពូលនៅក្រុង Hiroshima ប្រជាជនជប៉ុនបានរៀបចំមីទ្ទីងនៅក្រុង Hiroshima នៅថ្ងៃដដែល ដើម្បីប្រឆាំងយ៉ាងខ្លាំងចំពោះកិច្ចប្រជុំកំពូល G7 ដែលនឹងបើកធ្វើនៅក្រុង Hiroshima 

ថ្ងៃដដែល ប្រជាជនប្រហែល២០០នាក់បានចូលរួមមីទ្ទីងដែលធ្វើឡើងដើម្បីប្រឆាំងនឹងកិច្ចប្រជុំកំពូលលើកនេះក្រោមតំណក់ទឹកភ្លៀង ។ ក្នុងកន្លែងរៀបចំមីទ្ទីង ពាក្យស្លោកដូចជា មិនត្រូវការកិច្ចប្រជុំកំពូល G7 ជាដើមគឺលេចធ្លោចាប់ភ្នែកណាស់ ។

សេចក្តីប្រកាសដែលចេញផ្សាយដោយមីទ្ទីងលើកនេះបានលើកឡើងថា កិច្ចប្រជុំកំពូល G7 ជ្រោងទង់ សេរីភាពនិងប្រជាធិបតេយ្យ តែតាមការពិតគឺបង្កើតសម្ព័ន្ធយោធា ដូច្នេះ ធាតុពិតនៃកិច្ចប្រជុំកំពូលលើកនេះ គឺជាកិច្ចប្រជុំដែលប្រទេសធំៗក្នុងចំណោមរដ្ឋសមាជិក G7 បង្ខំឱ្យប្រទេសដទៃទៀតស្តាប់បង្គាប់របស់ខ្លួន ។

អ្នករៀបចំមីទ្ទីងលើកនេះបានថ្លែងថា ពួកគេនឹងចេញដំណើរពីសួនឧទ្យានរំលឹកសន្តិភាពនៃក្រុង Hiroshima នៅថ្ងៃទី១៤ខែឧសភា ដើម្បីរៀបចំសកម្មភាពតវ៉ាតាមវិថី ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស