ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

“ឱ្យតែកូនធ្វើការងារឱ្យល្អ គឺជាចិត្តកតញ្ញូដ៏ធំបំផុតសម្រាប់ពុកម៉ែ"
2023-05-14 11:41:50cri
Share with:

 

បន្ទាប់ពីលោក Xi Jinpingធ្វើជាមេដឹកនាំ លោកស្រី Qi Xin តែងតែសរសេរសំបុត្រឱ្យគាត់ដើម្បីរំលឹកគាត់ឱ្យតឹងរ៉ឹងចំពោះខ្លួនឯង។    

មុនចូលឆ្នាំថ្មីឆ្នាំសកល ២០២៣ លោក Xi Jinping  បានថ្លែងសុន្ទរកថាជូនពរឆ្នាំថ្មីឆ្នាំសកលក្នុងនាមជាប្រធានរដ្ឋចិនជាលើកទី១០។ តាមរយៈកញ្ចក់ទូរទស្សន៍អាចឃើញរូបថតដែលលោក Xi Jinping និងភរិយាលោកស្រី Peng Liyuan បានគ្រាហ៍លោកស្រី Qi Xin  ឯដៃរបស់អ្នកម្តាយនិងកូនប្រុសកាន់គ្នាយ៉ាងតឹង។

         ដោយសារជាប់រវល់នឹងការងារ នាបុណ្យចូលឆ្នាំថ្មីចិនឆ្នាំ២០០១ លោក Xi Jinping ដែលកាលនោះជាអភិបាលខេត្តហុកគៀន មិនបានត្រឡប់ទៅផ្ទះជួបជុំជាមួយលោកឪពុកនិងអ្នកម្តាយទេ។ កាលនោះលោកកំពុងចុះត្រួតពិនិត្យការងារតាមតំបន់មូលដ្ឋាន ហើយបានឆ្លៀតពេលទំនេរនិយាយទូរស័ព្ទជាមួយអ្នកម្តាយបានតែមួយលើក។

          ពេលឮថាកូនប្រុសមិនអាចត្រឡប់មកផ្ទះចូលឆ្នាំបាន   លោកស្រី Qi Xin គ្មានការសោកស្តាយអ្វីទេ បែរជាផ្តាំថា៖ “កូនជាប់រវល់នឹងការងារជាច្រើន ម៉ែយល់ហើយសប្បាយចិត្តណាស់ ។ ឱ្យតែកូនធ្វើការងារឱ្យល្អ គឺជាចិត្តកតញ្ញូដ៏ធំបំផុតសម្រាប់ពុកម៉ែ។”

ក្នុងពិធីជូនពរឆ្នាំថ្មីចិនឆ្នាំ២០១៧  លោក Xi Jinpingបានថ្លែងថា កុំឱ្យចម្ងាយដ៏វែងឆ្ងាយកាត់ផ្តាច់មនោសញ្ចេតនាជាមួយក្រុមគ្រួសារ កុំបំភ្លេចមនោស្ចេតនាដោយសារជាប់រវល់ការងារប្រចាំថ្ងៃ   កុំធ្វេសប្រហែសមនោសញ្ចេតនាពិតដោយសារការខំតស៊ូ។


អ្នកបកប្រែ:邓倩
ប្លុកពិសេស