ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកQinGangសមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋចិននិងជារដ្ឋមន្ត្រីការបរទេសចិនថ្លែងថា ទំនាក់ទំនងរវាងចិននិងអឺរ៉ុបគួរសម្រេចបាននូវការប្រកាន់ខ្ជាប់៣ចំណុច
2023-05-13 14:45:48cri
Share with:

  ថ្ងៃទី១២ខែឧសភាតាមម៉ោងក្នុងតំបន់  លោកQin Gangសមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋចិននិងជារដ្ឋមន្ត្រីការបរទេសចិន បានរួមជាមួយលោកស្រីAnnikenWittfeltរដ្ឋមន្ត្រីការបរទេសន័រវេសជួបជាមួយអ្នកសារព័ត៌មាននៅទីក្រុងOslo រាជធានីន័រវេស។

     សំដៅចំពោះអ្នកសារព័ត៌មានសួរសំណួរថា  តើធ្វើយ៉ាងម៉េចទើបអាចរក្សាការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអឺរ៉ុបប្រកបដោយស្ថិរភាព ក្រោមស្ថានភាពអន្តរជាតិដ៏ច្របូកច្របល់លោក  QinGangបានថ្លែងថា  ចិននិងអឺរ៉ុបគឺជាកម្លាំងធំទាំងពីរ ទីផ្សារធំទាំងពីរនិងជាអរិយធម៌ធំទាំងពីរដែលមានកម្លាំងឥទ្ធិពលយ៉ាងខ្លាំងលើពិភពលោក ។  តាមរយៈដំណើរទស្សនកិច្ចលើកនេះ  ខ្ញុំមានចំណាប់អារម្មណ៍យ៉ាងស៊ីជ្រៅ នូវគោលបំណងយ៉ាងសកម្មរបស់ភាគីអឺរ៉ុបក្នុងការបង្កើនការប្រាស្រ័យទាក់ទងនិងកិច្ចសម្របសម្រួលជាមួយប្រទេសចិន ព្រមនិងជំរុញកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ។ ក្នុងបរិបទដែលពិភពលោកកំពុងស្ថិតក្នុងភាពបម្រែបម្រួលយ៉ាងខ្លាំងដែលមិនធ្លាប់មានក្នុងមួយសតវត្សរ៍  ទំនាក់ទំនងរវាងចិននិងអឺរ៉ុបបើចង់ទទួលការអភិវឌ្ឍប្រកបដោយនិរន្តរភាពនិងស្ថិរភាព នោះគឺត្រូវសម្រេចបាននូវការប្រកាន់ខ្ជាប់៣ចំណុច ៖ ទីមួយ គឺប្រកាន់ខ្ជាប់នូវទស្សនៈពិភពលោកប្រកបដោយបរិយាប័ន្ន  ។ ទីពីរ  គឺប្រកាន់ខ្ជាប់នូវទស្សនៈប្រវត្តិសាស្ត្រដ៏រីកចំម្រើន។ទីបី  គឺប្រកាន់ខ្ជាប់នូវទស្សនៈសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស