ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនចុះត្រួតពិនិត្យការងារនៅខេត្ត ហឺពៃ និងធ្វើជាអធិបតីក្នុងពិធីសំណោះសំណាលស្តីពីការជំរុញយ៉ាងស៊ីជម្រៅនូវការអភិវឌ្ឍទីក្រុងប៉េកាំង ទីក្រុងធានជីន និងខេត្តហឺពៃ ដោយស៊ីសង្វាក់គ្នា
2023-05-13 13:17:30cri
Share with:

      នាពេលថ្មីៗកន្លងទៅនេះ លោក Xi Jingping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានចុះត្រួតពិនិត្យការងារនៅខេត្តហឺពៃ ព្រមទាំងបានធ្វើជាអធិបតីនិងថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីសំណេះសំណាលស្តីពីការជំរុញយ៉ាងស៊ីជម្រៅនូវការអភិវឌ្ឍទីក្រុងប៉េកាំង ទីក្រុងធានជីន និងខេត្តហឺពៃ ដោយស៊ីសង្វាក់គ្នា ។ លោកបានគូសបញ្ជាក់ថា ត្រូវប្រកាន់ខ្ជាប់ជំនឿចិត្តនិងឆន្ទៈដ៏មុតមាំ បង្កើនសមត្ថភាពក្នុងការក្តាប់ជាប់កាលានុវត្តភាព ទប់ទល់នឹងការប្រឈម ដោះស្រាយវិបតិ្ត និងបណ្តុះបំប៉នកាលានុវត្តភាព រៀបចំនិងចាត់ចែងការអភិវឌ្ឍនិងសន្តិសុខឱ្យបានល្អ ដើម្បីជំរុញការងារគ្រប់ផ្នែកដោយស្មារតីខិតខំព្យាយាមថែមមួយកម្រិតទៀត ជំរុញការអភិវឌ្ឍទីក្រុងប៉េកាំង ទីក្រុងធានជីន និងខេត្តហឺពៃ ដោយស៊ីសង្វាក់គ្នាឡើងដល់កម្រិតថ្មីឥតឈប់ឈរ ក៏ដូចជាខិតខំប្រឹងប្រែងធ្វើឱ្យទីក្រុងប៉េកាំង ទីក្រុងធានជីន និងខេត្តហឺពៃក្លាយទៅជាតំបន់នាំមុខនិងជាតំបន់គំរូនៃកិច្ចកសាងទំនើបកម្មតាមបែបផែនចិន។

      លោក Li Qiang សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជានាយករដ្ឋមន្ត្រីចិន និងលោក Ding Xuexiang សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាឧបនាយករដ្ឋមន្ត្រីចិនបានចូលរួមពិធីសំណោះសំណាល ហើយលោក Cai Qi សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានការរិយាល័យមជ្ឈិមចិនបានអមដណើរលោក Xi Jinping ចុះត្រួតពិនិត្យការងារ ព្រមទាំងបានចូលរួមពិធីសំណោះសំណាលផងដែរ ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស