ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កងទ័ពអ៊ីស្រាអែលទម្លាក់គ្រាប់បែកពីលើអាកាសទៅលើក្រុងហ្កាហ្សាដែលបណ្តាលឱ្យមនុស្សពីរនាក់ស្លាប់
2023-05-13 14:41:45cri
Share with:

ឥស្សរជនផ្នែកសន្តិសុខប៉ាឡេស្ទីនបានថ្លែងកាលពីថ្ងៃទី១២ខែឧសភាថា រសៀលថ្ងៃដដែល កងទ័ពការពារជាតិអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកពីលើអាកាសទៅលើខុនដូមួយនៅក្រុងហ្កាហ្សា បណ្តាលឱ្យមនុស្សពីរនាក់ស្លាប់ ក្នុងនោះ បូករួមទាំងសមាជិកជាន់ខ្ពស់ម្នាក់នៃអង្គការ Jihad ដែលជាអង្គការសកម្មប្រយុទ្ធអ៊ីស្លាមរបស់ប៉ាឡេស្ទីន ។

ពេលផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ឥស្សរជនផ្នែកសន្តិសុខប៉ាឡេស្ទីនរូបនេះបានថ្លែងថា លោក Iyad al-Hassani សមាជិកជាន់ខ្ពស់នៃអង្គការ Jihad និងជំនួយការរបស់លោកបានស្លាប់បាត់បង់ជីវិតក្នុងការវាយប្រហារពីលើអាកាសលើកនេះ លោក Iyad al-Hassani ជាសមាជិកជាន់ខ្ពស់នៃអង្គការ Jihad រូបទី៦ដែលត្រូវកងទ័ពអ៊ីស្រាអែលបាញ់សម្លាប់គិតតាំងពីព្រឹកព្រលឹមថ្ងៃទី៩ខែឧសភាមក ។ ស្ថាប័នសុខាភិបាលតំបន់ហ្កាហ្សាបានចេញផ្សាយសេចក្តីថ្លែងការណ៍ថា នៅមានមនុស្ស៥នាក់ទៀតបានរងរបួសក្នុងការវាយប្រហារពីលើអាកាសលើកនេះ ក្នុងនោះ មានមនុស្សម្នាក់រងរបួសធ្ងន់។

ថ្ងៃដដែល អង្គការ Jihad បានចេញផ្សាយសេចក្តីថ្លែងការណ៍បញ្ជាក់ថា លោក Iyad al-Hassani គឺត្រូវបានបាញ់សម្លាប់ ហើយបានបង្ហាញថា សកម្មភាពលួចធ្វើឃាតរបស់កងទ័ពអ៊ីស្រាអែលមិនអាចរារាំងអង្គការនេះបន្តប្រឆាំងទប់ទល់នោះទេ ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស