ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ព្រឹទ្ធសភាហ្វីលីពីនបើកវគ្គបណ្តុះបណ្តាលភាសាចិនលើកដំបូង
2023-05-13 14:42:55cri
Share with:

      ថ្ងៃទី១២ខែឧសភា  វគ្គបណ្ដុះបណ្ដាលភាសាចិនលើកដំបូងនៃព្រឹទ្ធសភាហ្វីលីពីនត្រូវបានបញ្ចប់ដោយគាប់ប្រសើរ។ សិក្ខាកាមចំនួន៤៣នាក់ដែលមកពីព្រឹទ្ធសភាហ្វីលីពីនបានបង្ហាញពីអារម្មណ៍សប្បាយរីករាយនិងអត្ថប្រយោជន៍នៃការរៀនភាសាចិន ហើយបានថ្លែងថា  វគ្គបណ្តុះបណ្តាលនេះបានបើកបង្អួចមួយសម្រាប់ពួកគេក្នុងការយល់ដឹងនិងស្គាល់ប្រទេសចិន  ដែលមានអំណោយផលដល់ការបង្កើនការផ្លាស់ប្តូរមិត្តភាពរវាងហ្វីលីពីននិងប្រទេសចិន។

      វគ្គបណ្តុះបណ្តាលភាសាចិនលើកនេះត្រូវបានរៀបចំដោយវិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យAngelesប្រទេសហ្វីលីពីន។ ក្នុងរយៈពេលជាង៣ខែ សិក្ខាកាមបានលើកកម្ពស់សមត្ថភាពប្រើភាសាចិនដោយគ្រប់ជ្រុងជ្រោយ ហើយយល់ដឹងនិងដកបទពិសោធន៍យ៉ាងស៊ីជម្រៅពីភាពទាក់ទាញនៃតួអក្សរនិងវប្បធម៌របស់ប្រទេសចិន។

      សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យAngelesបានថ្លែងនៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាលថា  ការរៀនភាសាចិនមិនត្រឹមតែអាចធ្វើឱ្យជីវិតផ្ទាល់ខ្លួនរបស់សិក្ខាកាមមានភាពសម្បូរបែបប៉ុណ្ណោះទេ  ថែមទាំងក៏មានអំណោយផលដល់ការបង្កើនការផ្លាស់ប្តូរមិត្តភាពរវាងហ្វីលីពីននិងប្រទេសចិន ក៏ដូចជាជំរុញការយោគយល់គ្នារវាងប្រទេសទាំងពីរទៀតផង៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស