ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ព័ត៌មានសំខាន់ៗ
2023-05-13 15:00:08cri
Share with:

-ពេលចុះត្រួតពិនិត្យការងារនៅខេត្តហឺពៃនិងធ្វើជាអធិបតីក្នុងពិធីសំណោះសំណាលស្តីពីការជំរុញយ៉ាងស៊ីជម្រៅនូវការអភិវឌ្ឍទីក្រុងប៉េកាំង ទីក្រុងធានជីននិងខេត្តហឺពៃដោយស៊ីសង្វាក់គ្នា លោក Xi Jinping ប្រធានរដ្ឋចិនគូសបញ្ជាក់ថា ត្រូវជំរុញការងារគ្រប់ផ្នែកដោយស្មារតីខិតខំព្យាយាមថែមមួយកម្រិតទៀត ដើម្បីជំរុញការអភិវឌ្ឍទីក្រុងប៉េកាំង ទីក្រុងធានជីននិងខេត្តហឺពៃដោយស៊ីសង្វាក់គ្នាឡើងដល់កម្រិតថ្មីឥតឈប់ឈរ ។

-លោក Qin Gang សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិនបានថ្លែងថា ទំនាក់ទំនងរវាងចិននិងអឺរ៉ុបគួរតែធ្វើឱ្យបានល្អនូវការប្រកាន់ខ្ជាប់បីចំណុច ។

-ក្រសួងការបរទេសចិនថ្លែងថា តំណាងពិសេសរដ្ឋាភិបាលចិនទទួលបន្ទុកកិច្ចការអឺរ៉ាស៊ីនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសអ៊ុយក្រែនជាដើមចាប់ពីថ្ងៃទី១៥ខែឧសភាតទៅ ។

-ក្រសួងការបរទេសចិនថ្លែងថា មូលហេតុគន្លឹះដែលបណ្តាលឱ្យគំនិតផ្តួចផ្តើមស្តីពី ខ្សែក្រវាត់និងផ្លូវទទួលបានការស្វាគមន៍ជាទូទៅគឺដោយសារបានប្រកាន់ខ្ជាប់ជានិច្ចនូវការពិគ្រោះពិភាក្សាជាមួយគ្នា រួមគ្នាកសាងនិងចែករំលែកជាមួយគ្នា ។

-ព្រឹទ្ធសភាហ្វីលីពីនរៀបចំវគ្គបណ្តុះបណ្តាលភាសាចិនលើកដំបូង ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស