ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនថ្លែងថា៖ចាប់ពីថ្ងៃទី ១៥ ខែឧសភាតទៅ តំណាងពិសេសរដ្ឋាភិបាលចិនទទួលបន្ទុកកិច្ចការអឺរ៉ាស៊ីនឹងបំពេញទស្សនកិច្ចនៅប្រទេសអ៊ុយក្រែនជាដើម
2023-05-13 14:03:12cri
Share with:

    នៅថ្ងៃទី ១២ ខែឧសភា លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំ ។ មានអ្នកសារព័ត៌មានសួរថា ភាគីចិនបានប្រកាសនៅពេលមុននេះថា នឹងចាត់បញ្ជូនតំណាងពិសេសរដ្ឋាភិបាលចិនទទួលបន្ទុកកិច្ចការអឺរ៉ាស៊ីឱ្យទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែននិងប្រទេសពាក់ព័ន្ធដើម្បីធ្វើការប្រាស្រ័យទាក់ទងយ៉ាងស៊ីជម្រៅជាមួយគ្រប់ភាគីស្តីពីដំណោះស្រាយវិបត្តិអ៊ុយក្រែនតាមវិធីនយោបាយ ។ តើលោកបញ្ជាក់លម្អិតពីសភាពការណ៍ពាក់ព័ន្ធបាទេ ?

    លោក Wang Wenbin បានថ្លែងថា ចាប់ពីថ្ងៃទី ១៥ ខែឧសភានេះតទៅ លោកឯកអគ្គរដ្ឋទូតLi Hui តំណាងពិសេសរដ្ឋាភិបាលចិនទទួលបន្ទុកកិច្ចការអឺរ៉ាស៊ីរបស់នឹងបំពេញទស្សនកិច្ចនៅប្រទេសចំនួន ៥ ដូចជា អ៊ុយក្រែន ប៉ូឡូញ បារាំង អាល្លឺម៉ង់និងរុស្ស៊ីដើម្បីធ្វើការប្រាស្រ័យទាក់ទងជាមួយគ្រប់ភាគីស្តីពីដំណោះស្រាយវិបត្តិអ៊ុយក្រែនតាមវិធីនយោបាយ ។ បន្ទាប់ពីវិបត្តិអ៊ុយក្រែនបានផ្ទុះឡើងមក ជានិច្ចកាល ប្រទេសចិនតែងតែប្រកាន់ខ្ជាប់គោលជំហរសត្យានុម័តនិងយុត្តិធម៌ ហើយជំរុញការផ្សះផ្សានិងការចរចាសន្តិភាពយ៉ាងសកម្ម ។

    លោក Wang Wenbin បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់តំណាងចិនទៅកាន់ប្រទេសពាក់ព័ន្ធលើកនេះគឺជាការបង្ហាញមួយទៀតរបស់ចិនក្នុងការខិតខំប្រឹងប្រែងដើម្បីជំរុញការផ្សាះផ្សានិងការចរចាសន្តិភាព ហើយក៏បានបង្ហាញយ៉ាងពេញលេញថា ប្រទេសចិនឈរនៅម្ខាងនៃសន្តិភាពយ៉ាងមុតមាំ ។ ប្រទេសចិនរីករាយបន្តដើរតួនាទីដែលមានលក្ខណៈស្ថាបនាដើម្បីរួមចំណែករបស់ចិនក្នុងការជំរុញការដោះស្រាយវិបត្តិអ៊ុយក្រែនតាមវិធីនយោបាយ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស