ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានការិយាល័យកិច្ចការទូតនៃមជ្ឈិមចិនជួបពិភាក្សាការងារជាមួយលោក Schallenberg រដ្ឋមន្ត្រីការបរទេសអូទ្រីស
2023-05-12 13:20:17cri
Share with:

    នៅថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២៣ លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានការិយាល័យកិច្ចការទូតនៃមជ្ឈិមចិនបានជួបពិភាក្សាការងារជាមួយលោក Schallenberg រដ្ឋមន្ត្រីការបរទេសអូទ្រីសនៅទីក្រុងវីយែន ។

   ថ្លែងក្នុងកិច្ចជំនួប លោក Wang Yi បានលើកឡើងថា ទំនាក់ទំនងរវាងចិននិងអូទ្រីសបានរក្សាការអភិវឌ្ឍដ៏ល្អប្រសើរ ហើយប្រទេសចិនរីករាយធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រដ៏មេត្រីភាពជាមួយប្រទេសអូទ្រីស ។ មិនថាស្ថានការណ៍អន្តរជាតិមានការប្រែប្រួលយ៉ាងណាក៏ដោយ ក៏ប្រទេសចិនតែងតែគាំទ្រយ៉ាងមុតមាំនូវការធ្វើសមាហរណកម្មអឺរ៉ុប ក៏ដូចជាគាំទ្រឱ្យសហភាពអឺរ៉ុបដើរតួនាទីកាន់តែសំខាន់ឡើងៗក្នុងកិច្ចការអន្តរជាតិ ។ ប្រទេសចិនមានឆន្ទៈក្នុងការធ្វើកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុបដោយឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក ផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ ។

    ជាការឆ្លើយតប លោក Schallenberg បានថ្លែងថា ប្រទេសអូទ្រីសបានធ្វើកិច្ចខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍទំនាក់ទំនងរវាងអូទ្រីសនិងចិនដ៏ល្អប្រសើរដោយឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក ស្វែងរកចំណុចឯកភាពនិងរក្សាទុកការខ្វែងគំនិតនៅមួយអន្លើសិន ។ អូទ្រីសមិនផ្តួចផ្តើមឱ្យមានការផ្តាច់ទំនាក់ទំនងជាមួយប្រទេសចិនទេ ហើយរីករាយជំរុញយ៉ាងសកម្មនូវការអភិវឌ្ឍទំនាក់ទំនងរវាងអឺរ៉ុបនិងចិនប្រកបដោយភាពរឹងមាំ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស