ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តុលាការកំពូលប៉ាគីស្ថានកាត់ក្តីថា សកម្មភាពចាប់ខ្លួនលោកImran Khanអតីតនាយករដ្ឋមន្រ្តគឺខុសច្បាប់និងត្រូវទុកជាមោឃៈ
2023-05-12 13:13:59cri
Share with:

      ថ្ងៃទី១១ខែឧសភា តុលាការកំពូលប៉ាគីស្ថានកាត់ក្តីថា សកម្មភាពចាប់ខ្លួនលោកImran Khanអតីតនាយករដ្ឋមន្រ្តីនិងជាប្រធានបក្សចលនាយុត្តិធម៌ប៉ាគីស្ថានគឺខុសច្បាប់និងត្រូវទុកជាមោឃៈ។

      យោងតាមការកាត់ក្តីរបស់តុលាការកំពូលប៉ាគីស្ថានកាលពីយប់ថ្ងៃដដែល វិធីសាស្រ្តរបស់រដ្ឋបាលជាតិដេញដោលរកការទទួលខុសត្រូវនៃប្រទេសប៉ាគីស្ថានដែលចុះហត្ថលេខាលើដីកាចាប់ខ្លួននាពេលកន្លងទៅថ្មីៗនេះ ព្រមទាំងចាប់ខ្លួនលោកImran Khanនៅតុលាការជាន់ខ្ពស់អ៊ីស្លាម៉ាបាដនៅថ្ងៃទី៩ខែឧសភា គឺ"ខុសច្បាប់និងត្រូវទុកជាមោឃៈ” ការអនុវត្តដីកាចាប់ខ្លួននេះបានរំលោភលើសិទ្ធិនិងផលប្រយោជន៍ជាមូលដ្ឋានរបស់លោកImran Khan។តុលាការកំពូលប៉ាគីស្ថានបានបង្គាប់ឱ្យលោកImran Khanធ្វើញត្តិជាលាយលក្ខណ៍អក្សរនៅតុលាការជាន់ខ្ពស់អ៊ីស្លាម៉ាបាដនៅព្រឹកថ្ងៃទី១២ខែឧសភា ដើម្បីចោទជាមន្ទិលសង្ស័យចំពោះសកម្មភាពចាប់ខ្លួនលើកនេះ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស