ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនអះអាងថា ប្រទេសចិនរីករាយរួមសហការជាមួយអូស្ត្រាលីដើម្បីដោះស្រាយប្រកបដោយតុល្យភាពនូវបញ្ហាសេដ្ឋកិច្ចនិងពាណិជ្ជកម្មតាមរយៈកិច្ចពិគ្រោះពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា
2023-05-12 15:10:25cri
Share with:

ថ្ងៃទី ១១ ខែឧសភា ក្នុងសន្និសីទសារព័ត៌មានជាប្រចាំ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយតបនឹងដំណើរទស្សនកិច្ចនៅប្រទេសចិនរបស់រដ្ឋមន្ត្រីក្រសួងការទូតនិងពាណិជ្ជកម្មរបស់ប្រទេសអូស្ត្រាលី ដែលបានថ្លែងថា ប្រទេសចិនរីករាយរួមសហការជាមួយអូស្ត្រាលីដើម្បីដោះស្រាយប្រកបដោយតុល្យភាពនូវកង្វល់រៀងខ្លួនអំពីបញ្ហាសេដ្ឋកិច្ចនិងពាណិជ្ជកម្ម តាមរយៈកិច្ចពិគ្រោះពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ក៏ដូចជារួមគ្នាផ្តល់សុខសុភមង្គលដល់ប្រជាជននៃប្រទេសទាំងពីរ ។

  លោក Wang Wenbin បានថ្លែងទៀតថា ក្នុងនាមជាប្រទេសសំខាន់នៅលើតំបន់អាស៊ីប៉ាស៊ីហ្វិក រចនាសម័្ពន្ធសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរចិននិងអូស្ត្រាលីមានភាពបំពេញបន្ថែមគ្នាកម្រិតខ្ពស់ កិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចនិងពាណិជ្ជកម្មទ្វេភាគីអាចផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ ការកែលម្អ គាំពារនិងអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអូស្ត្រាលីឱ្យបានល្អ វាសមស្របនឹងផលប្រយោជន៍ជាស្នូលរបស់ប្រទេសទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរ ។ ប្រទេសចិនរីករាយរួមសហការជាមួយអូស្រ្តាលី អនុវត្តគំនិតឯកភាពរួមរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរឱ្យបានល្អ ក្នុងន័យដោះស្រាយការខ្វែងគំនិតដោយសមរម្យ ដើម្បីជំរុញទំនាក់ទំនងរវាងចិននិងអូស្ត្រាលីអភិវឌ្ឍដោយរឹងមាំ ប្រកបដោយសិ្ថរភាពនិងនិរន្តរភាព ៕

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស