ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចប្រជុំកំពូលអាស៊ានលើកទី៤២បានបិទបញ្ចប់នៅឥណ្ឌូណេស៊ី ថ្នាក់ដឹកនាំនៃរដ្ឋសមាជិកឈានដល់គំនិតឯកភាពរួមជាច្រើន
2023-05-12 14:55:24cri
Share with:

កាលពីថ្ងៃទី១១ខែឧសភា កិច្ចប្រជុំកំពូលអាស៊ានលើកទី៤២បានបិទបញ្ចប់នៅក្រុង Labuan Bajo ប្រទេសឥណ្ឌូណេស៊ី ។ ក្នុងសន្និសីទសារព័ត៌មាន លោក Joko Widodo ប្រធានាធិបតីឥណ្ឌូណេស៊ីបានគូសបញ្ជាក់ពីសារសំខាន់នៃសាមគ្គីភាពផ្ទៃក្នុងអាស៊ាន ហើយបានឧទ្ទេសនាមអំពីគំនិតឯកភាពរួមជាច្រើនដែលថ្នាក់ដឹកនាំរបស់រដ្ឋសមាជិកដែលចូលរួមកិច្ចប្រជុំកំពូលបានសម្រេចឈានដល់នោះ ។

លោក Joko Widodo បានថ្លែងថា ថ្នាក់ដឹកនាំរបស់រដ្ឋសមាជិកអាស៊ានដែលចូលរួមកិច្ចប្រជុំកំពូលបានគូសបញ្ជាក់ពីសារសំខាន់នៃសាមគ្គីភាពផ្ទៃក្នុងអាស៊ាន ដើម្បីគាំពារសន្តិភាព ស្ថិរភាពនិងវិបុលភាពក្នុងតំបន់ ។ លោក Joko Widodo បានថ្លែងទៀតថា ថ្នាក់ដឹកនាំរបស់រដ្ឋសមាជិកអាស៊ានបានឈានដល់គំនិតឯកភាពរួមជាច្រើន ព្រមទាំងចេញផ្សាយសេចក្តីថ្លែងការណ៍មួយចំនួនផងដែរ ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស