ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ដំណឹងសំខាន់ៗ
2023-05-12 15:29:18cri
Share with:

  លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានការិយាល័យកិច្ចការទូតនៃមជ្ឈិមចិនជួបពិភាក្សាការងារជាមួយលោក Jake Sullivan ឧបការីប្រធានាធិបតីអាមេរិកទទួលបន្ទុកកិច្ចការសន្តិសុខជាតិ។

  អ្នកជំនាញប្រទេសជប៉ុនថ្លែងថា  ការដែលប្រទេសជប៉ុនអាមេរិកនិងកូរ៉េខាងត្បូងពង្រឹងទំនាក់ទំនងសម្ព័ន្ធមិត្តនឹងរំខានដល់ស្ថិរភាពក្នុងតំបន់។

  កិច្ចប្រជុំកំពូលអាស៊ានលើកទី៤២បានបិទបញ្ចប់នៅឥណ្ឌូណេស៊ី  មេដឹកនាំនៃប្រទេសជាសមាជិកបានឈានដល់គំនិតឯកភាពរួមជាច្រើន។

  ភាគីទាំងពីរនៃការប៉ះទង្គិចស៊ូដង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអំពីគោលការណ៍ជំហានដំបូងនៅអារ៉ាប៊ីសាអូឌីត។

  តុលាការកំពូលប៉ាគីស្ថានកាត់ក្តីថា សកម្មភាពចាប់ខ្លួនលោកImran Khanអតីតនាយករដ្ឋមន្រ្តីគឺខុសច្បាប់និងត្រូវទុកជាមោឃៈ៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស