ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Qin Gang សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីក្រសួងការបរទេសចិនរៀបចំពិធីសំណេះសំណាលជាមួយតំណាងមជ្ឈដ្ឋានឧស្សាហកម្មនិងពាណិជ្ជកម្មន័រវែស
2023-05-12 14:42:33cri
Share with:

កាលពីថ្ងៃទី១១ខែឧសភាតាមម៉ោងក្នុងតំបន់ លោក Qin Gang សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីក្រសួងការបរទេសចិនបានរៀបចំពិធីសំណេះសំណាលជាមួយតំណាងមជ្ឈដ្ឋានឧស្សាហកម្មនិងពាណិជ្ជកម្មន័រវែសនៅក្រុង Oslo ។

លោក Qin Gang បានថ្លែងថា សហគ្រាសន័រវែសបានចូលក្នុងប្រទេសចិនកាលពីឆ្នាំ១៨៨៨មកម្លេះ ដោយធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនជាយូរណាស់មកហើយ ចូលរួមដំណើរការកែទម្រង់និងបើកទូលាយរបស់ចិនយ៉ាងស៊ីជម្រៅ ក៏ដូចជារួមចំណែកដ៏សំខាន់ក្នុងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងការប្រាស្រ័យទាក់ទងដ៏មេត្រីភាពរវាងប្រទេសទាំងពីរ ។ ចិននឹងប្រកាន់ខ្ជាប់កំណែទម្រង់និងបើកទូលាយ ផ្តោតលើការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ប្រកាន់ខ្ជាប់ការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ ដើម្បីផ្តល់បរិយាកាសវិនិយោគកាន់តែល្អប្រសើរដល់សហគ្រាសប្រទេសនានានិងនាំមកនូវឱកាសអភិវឌ្ឍន៍ថ្មី ។ ក្នុងស្ថានការណ៍នាពេលបច្ចុប្បន្ននេះ ចិននិងន័រវែសកាន់តែត្រូវធ្វើកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកយ៉ាងស៊ីជម្រៅ ពួតដៃគ្នាជំរុញសេរីភាពនិងភាពងាយស្រួលខាងពាណិជ្ជកម្ម ធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរទទួលបានសមិទ្ធផលកាន់តែច្រើនឡើង ។

តំណាងមជ្ឈដ្ឋានឧស្សាហកម្មនិងពាណិជ្ជកម្មន័រវែសបានថ្លែងថា ចិនជាទីផ្សារនិងជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់សហគ្រាសន័រវែស ដូច្នេះ ន័រវែសរីករាយធ្វើឱ្យកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនមានភាពកាន់តែស៊ីជម្រៅថែមមួយកម្រិតទៀត ។ ការដែលរដ្ឋាភិបាលនិងមជ្ឈដ្ឋានសហគ្រាសប្រទេសទាំងពីរបង្កើនកិច្ចសន្ទនានិងការផ្លាស់ប្តូរ វាមានអំណោយផលដល់ការបង្កើនការស្វែងយល់និងពង្រីកវិស័យកិច្ចសហប្រតិបត្តិការ ៕

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស