ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនថ្លែងថា៖ប្រទេស G7 គឺជាតំណាងនៃការល្មើសនិងបំផ្លាញក្បួនច្បាប់អន្តរជាតិ
2023-05-12 13:21:31cri
Share with:

    នៅថ្ងៃទី ១១ ខែឧសភា លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងនៅពេលឆ្លើយសំណួររបស់អ្នកសារព័ត៌មានក្នុងសន្និសីទសារព័ត៌មានជាប្រចាំថា ប្រទេស G7 ទាមទារឱ្យប្រទេសចិនគោរពតាមក្បួនច្បាប់អន្តរជាតិ ប៉ុន្តែខ្លួនឯងគឺជាតំណាងនៃការល្មើសនិងបំផ្លាញក្បួនច្បាប់អន្តរជាតិទៅវិញ ។

    លោក Wang Wenbin បានលើកឡើងថា ប្រទេសភាគច្រើនក្នុងសហគមន៍អន្តរជាតិសុទ្ធតែទទួលស្គាល់ថា ក្រមមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិដែលចាត់ទុកធម្មនុញ្ញនិងគោលការណ៍អង្គការសហប្រជាជាតិជាមូលដ្ឋាន ទើបជាក្បួនច្បាប់អន្តរជាតិដែលប្រទេសនានាគួរតែគោរព ។ អ្វីដែលហៅថា ក្បួនច្បាប់អន្តរជាតិដែលប្រទេស G7 បានលើកឡើងនោះ គឺ បម្រើតែផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ប្រទេសមួយចំនួនតូច ដូចជាប្រទេស G7 ជាដើម ដែលមិនមែនផលប្រយោជន៍រួមរបស់សហគមន៍អន្តរជាតិទេ ។

    លោក Wang Wenbin បានលើកឡើងថែមមួយកម្រិតទៀតថា ពួកយើងដាស់តឿនឱ្យប្រទេស G7 ដូចជាសហរដ្ឋអាមេរិកនិងជប៉ុនជាដើមគួរតែបង់ថ្លៃសមាជិកភាពអង្គការសហប្រជាជាតិដែលបានជំពាក់អស់រយៈពេលជាច្រើនឆ្នាំ ដកការបោះទ័ពប្រចាំការខុសច្បាប់នៅស៊ីរី បញ្ឈប់ការបង្ខំឱ្យជំរុញផែនការបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្រ ក៏ដូចជាបញ្ឈប់ការបង្កជាការបែកបាក់និងការប្រឈមមុខដាក់គ្នា ហើយបញ្ឈប់ការប្រើក្បួនច្បាប់អន្តរជាតិធ្វើជាលេសដើម្បីគាំពារឋានៈអនុត្តរភាពនិងផលប្រយោជន៍ផ្ទាល់ខ្លួន ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស