ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ប្រទេសមួយដែលសូម្បីតែសិទ្ធិកុមារក៏មិនអាចការពារបាននោះមានលក្ខណៈសម្បត្តិអីមកនិយាយអំពីសិទ្ធិមនុស្ស?
2023-05-12 13:18:16cri
Share with:


ការផ្សាយដំណឹងថ្មីបំផុតស្តីពីបញ្ហាពលកម្មកុមារនៅសហរដ្ឋអាមេរិកនៃកាសែត«ញូវយ៉កថែមស៍» បានបង្ហាញរូបថតមួយសន្លឹកឱ្យឃើញថា អនីតិជនអន្តោប្រវេសន៍ដែលមានអាយុត្រឹមតែ១៥ឆ្នាំប្រឡាក់ដៃនៅក្នុងហាងលក់អាហារទាន់ចិត្តតូចមួយនៅទីក្រុងឈីកាហ្គោ ទន្ទឹមនឹងនេះដែរ គាត់ក៏ធ្វើការវេនយប់នៅក្រុមហ៊ុនឧស្សាហកម្មផលិតកម្មមួយទៀតផង។ ពិតមែនតែបញ្ហាពលកម្មកុមារកំពុងត្រូវបានគេថ្កោលទោសគ្រប់ៗគ្នាទូទាំងពិភពលោកនាពេលបច្ចុប្បន្ននេះក៏ដោយ ក៏ប៉ុន្តែស្ថានភាពដែលនាំឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបែបនេះនៅតែកើតមានឡើងក្នុងសង្គមអាមេរិកដដែល

យោងតាមការធ្វើស្ថិតិដែលប្រកាសដោយក្រសួងការងារសហរដ្ឋអាមេរិកបានបង្ហាញឱ្យដឹងថា នៅឆ្នាំ២០២២ មានយុវជននិងក្មេងជំទង់អាមេរិករាប់លាននាក់ ត្រូវបានធ្វើជានិយោជិកក្នុងវិស័យកសិកម្ម សេវាកម្មចំណីអាហារ ការលក់រាយ ការកម្សាន្តនិងវិស័យសំណង់ ក្នុងនោះភាគច្រើនគឺកុមារអន្តោប្រវេសន៍ ។ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រអង់គ្លេសបានផ្សាយដំណឹងឱ្យដឹងថា ចាប់តាំងពីឆ្នាំ ២០១៨មក ពលកម្មកុមារខុសច្បាប់នៅសហរដ្ឋអាមេរិកបានកើនឡើងជិត ៧០%

តើសហរដ្ឋអាមេរិកបានអួតអាងថាខ្លួនជា «ប៉មនៃសិទ្ធិមនុស្ស» នៅលើពិភពលោកមែនឬទេ? ហេតុអ្វីបានជាគេព្រងើយកន្តើយចំពោះអនីតិជនដែលត្រូវបានបង្ខំឱ្យធ្វើពលកម្ម? មូលហេតុសំខាន់មួយគឺថា មានចន្លោះប្រហោងនៅក្នុងប្រព័ន្ធច្បាប់របស់សហរដ្ឋអាមេរិក។

នៅសហរដ្ឋអាមេរិក ច្បាប់ពីរបីដែលពាក់ព័ន្ធនឹងពលកម្មកុមារ រួមមាន«ច្បាប់ Keating-Owen»  «ច្បាប់ស្តង់ដារពលកម្មដោយយុត្តិធម៌» ជាដើម គឺជាច្បាប់ដែលត្រូវបានដាក់ចេញដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកនៅដើមសតវត្សរ៍ទី២០ ក្រោមសម្ពាធនៃវឌ្ឍនភាពសង្គម។ ច្បាប់ទាំងនេះមិនបានដាក់បម្រាមលើការប្រើប្រាស់ពលកម្មកុមារនោះទេ ប៉ុន្តែគ្រាន់តែធ្វើការដាក់កំហិតមួយចំនួនប៉ុណ្ណោះ ដូច្នេះបានបណ្តាលឱ្យមានភាពស្របច្បាប់លើការប្រើប្រាស់ពលកម្មកុមារនៅក្នុងមុខរបរមួយចំនួន។

ម៉្យាងទៀត អំពីវិស័យធ្វើការងារនៃពលកម្មកុមារ។ ច្បាប់ពាក់ព័ន្ធរបស់សហរដ្ឋអាមេរិកហាមមិនឱ្យកុមារដែលមានអាយុក្រោម១៤ឆ្នាំធ្វើការនៅមុខរបរភាគច្រើន លើកលែងតែការងារកសិកម្ម ហើយអាយុក៏អាចក្មេងជាងផងដែរ។ បើយោងតាមទិន្នន័យដែលផ្សាយចេញដោយ"មជ្ឈមណ្ឌលសុខភាពកម្មករកសិដ្ឋានអាមេរិកដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញបានបង្ហាញឱ្យដឹងថា សហរដ្ឋអាមេរិកមានអនីតិជនពី៣សែនដល់សែននាក់បានធ្វើការនៅកសិដ្ឋាន ក្នុងនោះ អនីតិជនខ្លះនៅមិនទាន់គ្រប់អាយុ១០ឆ្នាំ ។

ព្រមពេលជាមួយគ្នានេះ ប្រព័ន្ធគណបក្សទាំងពីរនៅសហរដ្ឋអាមេរិកនិងការដណ្តើមយកអំណាចរវាងបក្សពួកដែលជាហេតុនាំឱ្យបញ្ហាពលកម្មកុមារខកខានមិនទាន់ដោះស្រាយរហូតដល់បច្ចុប្បន្ននេះ កាសែត«ញូវយ៉កថែមស៍»បានវិភាគថា ទោះបីជាការផ្សាយដំណឹងអំពីការទទួលរងនូវការជិះជាន់និងកេងប្រវាញ់របស់កុមារអន្តោប្រវេសន៍ទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងក៏ដោយ ក៏ប៉ុន្តែគណបក្សទាំងពីរប្រកាន់គោលជំហររៀងៗខ្លួនលើគោលនយោបាយអន្តោប្រវេសន៍បានបណ្តាលឱ្យបញ្ហានេះកាន់តែស្មុគស្មាញ។ នេះបានបកស្រាយយ៉ាងស៊ីជម្រៅពីប្រព័ន្ធរបបនយោបាយថា ហេតុអ្វីបានជាបញ្ហាពលកម្មកុមារត្រូវបានរិះគន់យ៉ាងខ្លាំងពីមជ្ឈដ្ឋានខាងក្រៅ ក៏ប៉ុន្តែរដ្ឋាភិបាលសហរដ្ឋអាមេរិកស្ទើរតែមិនមានចំណាត់ការសំខាន់ៗអ្វីសោះតាំងពីដើមដល់ចប់។

កុមារគឺជាក្តីសង្ឃឹមនិងអនាគតសម្រាប់ប្រទេសទាំងឡាយ និងជាក្រុមមនុស្សដែលងាយរងគ្រោះ យើងគួរតែការពារពួកគេគ្រប់ៗគ្នា មិនថាស្ថិតនៅក្នុងសង្គមណាមួយក៏ដោយ។ ប៉ុន្តែសហរដ្ឋអាមេរិកជាប្រទេសមួយដែលចាត់ទុកមូលធនជាអាទិភាព វាច្បាស់ណាស់ថា កុមារត្រូវបានគេចាត់ទុកជាកម្លាំងពលកម្មថោកហើយ។ ប្រសិនបើប្រទេសមួយសូម្បីតែសិទ្ធិរបស់កុមារក៏មិនអាចការពារបាន នោះ វាជាប្រទេសអរិយធម៌ដែរឬទេ ហើយមានលក្ខណៈសម្បត្តិអីមកនិយាយអំពីសិទ្ធិមនុស្សទៀត? ខណៈពេលអ្នកនយោបាយអាមេរិកប្រើប្រាស់ផលិតផលដែលផលិតឡើងដោយពលកម្មកុមារតាមរយៈការបង្ខំឱ្យធ្វើពលកម្ម ហើយនិយាយឆ្ការដៃឆ្ការជើងចំពោះស្ថានភាពសិទ្ធិមនុស្សរបស់ប្រទេសដទៃទៀត ទង្វើបែបនេះបានឆ្លុះបញ្ចាំងពីការលាក់ពុត ស្តង់ដារពីរនិង "ខ្មៅងងឹត"នៃសិទ្ធិមនុស្សបែបអាមេរិក

អ្នកបកប្រែ:冯辉
ប្លុកពិសេស