ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកជំនាញប្រទេសជប៉ុនថ្លែងថា ការដែលប្រទេសជប៉ុនអាមេរិកនិងកូរ៉េខាងត្បូងពង្រឹងទំនាក់ទំនងសម្ព័ន្ធមិត្ត នឹងរំខានដល់ស្ថិរភាពក្នុងតំបន់
2023-05-12 15:28:45cri
Share with:

     ថ្ងៃទី១១ខែឧសភា លោកASO tarouអគ្គនាយករងនៃបក្សសេរីប្រជាធិបតេយ្យប្រទេសជប៉ុនបានបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូង  ហើយបានធ្វើការជួបសន្ទនាជាមួយលោកYoonSeok-youlប្រធានាធិបតីកូរ៉េខាងត្បូង។ប្រធានាធិបតីកូរ៉េខាងត្បូងនឹងទៅចូលរួមក្នុងកិច្ចប្រជុំបើកទូលាយនៃសន្និសីទ្ធកំពូលប្រទេសG7នៅទីក្រុងHiroshimaនៅសប្តាហ៍ក្រោយ។ ចំពោះការនេះ លោកShinta Adachiសាស្ត្រាចារ្យកិត្តិយសនៃសកលវិទ្យាល័យKanto Gakuinជប៉ុនបានថ្លែងនៅពេលផ្តល់បទសម្ភាស៍ជាមួយអ្នកសារព័ត៌មានថា  ទំនាក់ទំនងរវាងប្រទេសទាំងពីរជប៉ុននិងកូរ៉េខាងត្បូងដែលឡើងកម្តៅយ៉ាងឆាប់រហ័សនេះ គឺមិនអាចកាត់ផ្តាច់ចេញពីការញាក់ខ្សែនៅពីក្រោយឆាករបស់អាមេរិកនោះទេ។ ការដែលប្រទេសជប៉ុនអាមេរិកនិងកូរ៉េខាងត្បូងពង្រឹងទំនាក់ទំនងសម្ព័ន្ធមិត្តក្នុងវិស័យយោធាជាដើម មុខជានឹងប៉ះពាល់ដល់ស្ថានភាពសន្តិសុខក្នុងតំបន់មិនខាន។

      លោកShinta Adachiបានបន្តថ្លែងថា ជប៉ុនអាមេរិកនិងកូរ៉េខាងត្បូងបង្កបង្កើតសត្រូវស្រមើស្រមៃ  បន្ទាប់មកចង់ឡោមព័ទ្ធសត្រូវស្រមើស្រមៃក្នុងអ្វីដែលហៅថា “រង្វង់ឡោមព័ទ្ធ” នេះគឺជាគោលជំហររបស់ពួកគេនាពេលបច្ចុប្បន្ន។រដ្ឋាភិបាលជប៉ុនបានកែប្រែ“ឯកសារសន្តិសុខ៣”ហើយក្នុងឯកសារដែលត្រូវបានកែប្រែរួចនោះ បានលេចចេញនូវខ្លឹមសារគួរឱ្យភ្ញាក់ផ្អើលខ្លះ  វាច្បាស់ណាស់ថា ខ្លឹមសារទាំងនោះ បានលុបបំបាត់ចោលគោលការណ៍ស្វ័យការពាររបស់ជប៉ុនដែលបានផ្ទុយពីស្មារតីប្រការទី៩នៃរដ្ឋធម្មនុញ្ញសន្តិភាពជប៉ុន៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស