ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានការិយាល័យកិច្ចការទូតនៃមជ្ឈិមចិនជួបពិភាក្សាការងារជាមួយលោក Jake Sullivan ឧបការីប្រធានាធិបតីអាមេរិកទទួលបន្ទុកកិច្ចការសន្តិសុខជាតិ
2023-05-12 13:22:23cri
Share with:

    ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១១ ខែឧសភា តាមម៉ោងក្នុងតំបន់ លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានការិយាល័យកិច្ចការទូតនៃមជ្ឈិមចិនបានជួបពិភាក្សាការងារជាមួយលោក Jake Sullivan ឧបការីប្រធានាធិបតីអាមេរិកទទួលបន្ទុកកិច្ចការសន្តិសុខជាតិនៅទីក្រុងវីយែន ប្រទេសអូទ្រីស ។ ភាគីទាំងពីរបានធ្វើការពិគ្រោះពិភាក្សាយ៉ាងស្មោះត្រង់និងស៊ីជម្រៅប្រកបដោយលក្ខណៈជាក់ស្តែងនិងស្ថាបនាស្តីពីការជំរុញឱ្យទំនាក់ទំនងរវាងចិននិងអាមេរិកលុបបំបាត់ឧបសគ្គ ។ លោក Wang Yi បានអធិប្បាយដោយគ្រប់ជ្រុងជ្រោយនូវគោលជំហរយ៉ាងម៉ឺងម៉ាត់របស់ចិនលើបញ្ហាតៃវ៉ាន់ ។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរមតិយោបល់អំពីបញ្ហាអន្តរជាតិនិងតំបន់ដែលយកចិត្តទុកដាក់ដូចគ្នា ដូចជាស្ថានការណ៍អាស៊ីប៉ាស៊ីហ្វិកនិងអ៊ុយក្រែនជាដើមផងដែរ ។ ក្រៅពីនេះ ភាគីទាំងពីរបានឯកភាពបន្តប្រើប្រាស់ឱ្យបានល្អនូវផ្លូវប្រាស្រ័យទាក់ទងជាយុទ្ធសាស្ត្រមួយនេះ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស