ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖ភាគីចិនអំពាវនាវឱ្យសហគមន៍អន្តរជាតិរួមគ្នាជំរុញការបន្ថយកម្តៅចំពោះស្ថានការណ៍រវាងប៉ាឡេស្ទីននិងអ៊ីស្រាអែល
2023-05-12 13:13:19cri
Share with:

      សំដៅចំពោះស្ថានការណ៍រវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលដែលមានភាពកាន់តែតានតឹងនាពេលបច្ចុប្បន្ននេះ ក្នុងសន្និសីទសារព័ត៌មានជាប្រចាំដែលបើកធ្វើនៅថ្ងៃទី១១ខែឧសភា លោកWangWenbinអ្នកនាំពាក្យក្រសួងការបរទេសចិនបានអំពាវនាវឱ្យសហគមន៍អន្តរជាតិ ជាពិសេសគឺប្រទេសដែលមានកម្លាំងឥទ្ធិពលខ្លាំងដើរតួនាទីរបស់ខ្លួនយ៉ាងប្រាកដប្រជា ដើម្បីរួមគ្នាជំរុញឱ្យស្ថានការណ៍មានការថយចុះ។

      តាមការផ្សាយដំណឹងឱ្យដឹងថា នៅថ្ងៃទី១០ខែឧសភា អ៊ីស្រាអែលបានបំផុសការវាយប្រហារតាមអាកាសទៅលើតំបន់ហ្កាហ្សាម្តងទៀត បណ្តាលឱ្យមានមនុស្សស្លាប់និងរងរបួស។ កងកម្លាំងប្រដាប់អាវុធនៃតំបន់ហ្កាហ្សាបានបាញ់គ្រាប់រ៉ុក្កែតជាង៤០០គ្រាប់ទៅ កាន់ដែនអ៊ីស្រាអែល។ បច្ចុប្បន្ន ប្រទេសអេហ្ស៊ីបកំពុងធ្វើកិច្ចសម្របសម្រួល ដើម្បីធ្វើឱ្យភាគីទាំងពីរឈប់បាញ់គ្នា។

      ពេលឆ្លើយសំណួរពាក់ព័ន្ធ លោកWangWenbinបានថ្លែងថា ប្រទេសចិនមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការឡើងកម្តៅនៃស្ថានការណ៍រវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីនដែលបណ្តាលឱ្យមានជនស៊ីវិលឥតទោសពៃរ៍ជាច្រើនស្លាប់និងរងរបួស ហើយភាគីចិនសូមដាស់តឿនភាគីពាក់ព័ន្ធនានា ជាពិសេសគឺភាគីអ៊ីស្រាអែលសូមរក្សាការអត់ធ្មត់ក្នុងកម្រិតជាអតិបរមា ហើយឈប់បាញ់គ្នាដោយភ្លាមៗ ដើម្បីបង្ការកុំឱ្យស្ថានការណ៍ឡើងកម្តៅជាបន្តបន្ទាប់៕

 

អ្នកបកប្រែ:郑磊
ប្លុកពិសេស