ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ភាគីទាំងពីរនៃការប៉ះទង្គិចស៊ូដង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអំពីគោលការណ៍ជំហានដំបូងនៅអារ៉ាប៊ីសាអូឌីត
2023-05-12 15:15:58cri
Share with:

     ថ្ងៃទី១១ខែឧសភា  កងទ័ពប្រដាប់អាវុធនិងកងកម្លាំងគាំទ្ររហ័សប្រទេសស៊ូដង់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអំពីគោលការណ៍ជំហានដំបូងនៅទីក្រុងJeddah ដែលជាទីក្រុងកំពង់ផែតាមសមុទ្រក្រហមអារ៉ាប៊ីសាអូឌីត   ដោយយល់ព្រមធ្វើការពិគ្រោះពិភាក្សាគ្នាជាអាទិភាពស្តីពីការសម្រេចបាននូវការឈប់បាញ់គ្នាក្នុងរយៈពេលខ្លី ដើម្បីដឹកជញ្ជូនសម្ភារៈមនុស្សធម៌បន្ទាន់ជាដើម។

    តាមការផ្សាយដំណឹងនៃប្រព័ន្ធសារព័ត៌មានអារ៉ាប៊ីសាអូឌីតឱ្យដឹងថា  កិច្ចព្រមព្រៀងបានកត់សម្គាល់នូវការគាំពារអធិបតេយ្យភាពនិងការបង្រួបបង្រួមជាតិប្រទេសស៊ូដង់។ កិច្ចព្រមព្រៀងបានកំណត់ថា  ភាគីទាំងពីរនៃការប៉ះទង្គិច សុទ្ធតែមិនអាចបំផុសសកម្មភាពវាយប្រហារដែលប្រហែលនឹងបណ្តាលឱ្យជនស៊ីវិលស្លាប់និងរងរបួស  ចៀសវាងការប្រព្រឹត្តទាំងអស់ដែលបណ្តាលឱ្យជនស៊ីវិលរងរបួស ហើយអនុញ្ញាតឱ្យជនស៊ីវិលទាំងអស់របស់ស៊ូដង់ចាកចេញពីតំបន់ប៉ះទង្គិចនិងតំបន់ដែលត្រូវឡោមព័ទ្ធ៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស