ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋបាលជាតិបម្រុងស្បៀងនិងសម្ភារៈចិន៖ការបម្រុងស្បៀងរបស់រដ្ឋាភិបាលចិនមានបរិមាណគ្រប់គ្រាន់និងមានគុណភាពល្អប្រសើរ
2023-05-11 16:57:23cri
Share with:

ព្រឹកថ្ងៃទី១១ ខែឧសភា ការិយាល័យសារព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការដ្ឋចិនបានបើកធ្វើសន្និសីសារព័ត៌មានស្តីពីពីស្ថានភាព “ធានាសន្តិសុខស្បៀង ចិនឱ្យបានរឹងមាំ” លោកCongliangអនុប្រធានគណៈកម្មាធិការជាតិកំណែទម្រង់និងអភិវឌ្ឍន៍ប្រទេសចិននិងជាប្រធានរដ្ឋបាលជាតិបម្រុងស្បៀងនិងសម្ភារៈចិនបានថ្លែងក្នុងសន្និសីទថា ចាប់ពីសមាជបក្សកុម្មុយនីស្តចិនលើកទី១៨មក គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនដែលមានលោកXi Jinpingជាប្រមុខស្នូលបានតម្កល់ការដោះស្រាយបញ្ហាហូបចុករបស់ប្រជាជនជាង១ពាន់លាននាក់ជាការងារអាទិភាព ហើយលើកឡើងទស្សនៈសន្តិសុខស្បៀងថ្មីដែលធានាបាននូវការផ្គត់ផ្គង់គ្រាប់ធញ្ញជាតិដោយខ្លួនឯងនិងធានាឱ្យបានដាច់ខាតនូវសន្តិសុខស្បៀង បង្កើតយុទ្ធសាស្ត្រសន្តិសុខស្បៀងជាតិដែលផ្គត់ផ្គង់ដោយខ្លួនឯងជាសំខាន់ ឈរលើតម្រូវការក្នុងស្រុក ធានាសមត្ថភាពផលិតកម្ម នាំចូលក្នុងកម្រិតសមរម្យ និងគាំទ្រដោយបច្ចេកវិទ្យា ក្រសួង-ស្ថាប័ននានាត្រូវតែអនុវត្តគោលនយោបាយនិងវិធានការដែលផ្តោតសំខាន់ទៅលើការងារកសិកម្មនិងស្បៀង ដែលធានាកាន់តែខ្លាំងក្លាដល់សន្តិសុខស្បៀងជាតិ៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស