ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនចុះត្រួតពិនិត្យការងារនៅក្រុង Cang Zhou ខេត្ត He Bei ប្រទេសចិន
2023-05-11 22:16:06cri
Share with:

ថ្ងៃទី១១ ខែឧសភា លោក  Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិននិងជាប្រធានរដ្ឋចិនបានធ្វើដំណើរទៅកាន់ក្រុង Cang Zhou ខេត្ត He Bei ប្រទេសចិន ហើយបានចុះត្រួតពិនិត្យការងារនៅដីស្រែអាល់កាឡាំងនៅសង្កាត់ Xianzhuang ឃុំJiuCheng ទីក្រុងHuang Hua និងកំពង់ផែធ្យូងថ្មHuang Hua ដើម្បីយល់ដឹងពីស្ថានការណ៍ ដូចជាការផ្សព្វផ្សាយនិងឧស្សាហូបនីយកម្មការធ្វើស្រែអាល់កាឡាំង ការប្រកបអាជីវកម្មនិងផែនការអភិវឌ្ឍន៍របស់កំពង់ផែជាដើម ។

សូមបញ្ជក់ថា កំពង់ផែHuang Hua ស្ថិតិនៅឈូងសមុទ្រ Bohai ដែលបង្កើតឡើងដោយសង្កាត់កំពង់ផែចម្រុះ សង្កាត់កំពង់ផែទំនិញ សង្កាត់កំពង់ផែធ្យូងថ្មនិងសង្កាត់កំពង់ផែមាត់ទន្លេ ។ នៅឆ្នាំ២០២២ បរិមាណលើកដាក់កុងតឺន័របានបំបែក១លានកុងតឺន័រជាលើកដំបូង ។

ទីក្រុង Cang Zhou បានធ្វើស្រែអាល់កាឡាំងទំហំ៦៦៨០០ហិតា បច្ចុប្បន្ននេះ ទីក្រុង Cang Zhou បានកកើតទៅជាខ្សែសង្វាក់ឧស្សាហកម្មធ្វើស្រែអាល់កាឡាំងយ៉ាងល្អពេញលេញជាជំហានដំបូង ។ នៅឆ្នាំ២០២២ បរិមាណផលិតផលស្រែអាល់កាឡាំង នៅទូទាំងទីក្រុង បានឡើងដល់២២៣៧០០តោន ៕

 

 

 


អ្នកបកប្រែ:郭翔青
ប្លុកពិសេស