ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កងកម្លាំងតាលីបង់អាហ្វហ្កានីស្ថានបានសន្យាជាលាយលក្ខណ៍អក្សរជាលើកដំបូងថា មិនអនុញ្ញាតឱ្យចលនាអ៊ីស្លាមតួកគីស្ថានខាងកើត ធ្វើសកម្មភាពភេរវនិយម
2023-05-11 11:24:49cri
Share with:

        សំដៅចំពោះសេចក្តីថ្លែងការណ៍រួមដែលប្រកាសបន្ទាប់ពីកិច្ចសន្យារវាងរដ្ឋមន្ត្រីការបរទេសត្រីភាគីចិនអាហ្វហ្កានីស្ថាននិងប៉ាគីស្ថានលើកទី៥ លោកWangWenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងនៅពេលឆ្លើយសំណួរក្នុងសន្និសីទកាសែតជាប្រចាំនៅថ្ងៃទី១០ខែឧសភាថា នេះគឺជាឯកសារគំនិតឯកភាពរួមពហុភាគីដំបូងដែលចូលរួមប្រទេសដោយរដ្ឋាភិបាលបណ្តោះអាសន្តអាហ្វហ្កានីស្ថាន ហើយក៏ជាកិច្ចសន្យាជាលាយលក្ខណ៍អក្សរដែលកងកម្លាំងតាលីបង់អាហ្វហ្កានីស្ថានបានធ្វើជាលើកដំបូងស្តីពីការមិនអនុញ្ញាតឱ្យកងកម្លាំងដូចជាចលនាអ៊ីស្លាមតួកគីស្ថានខាងកើតជាដើម ធ្វើសកម្មភាពភេរវនិយមផងដែរ វាមានសារៈសំខាន់ណាស់ចំពោះការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអាហ្វហ្កានីស្ថាន ក៏ដូចជាការជំរុញកិច្ចសហប្រតិបត្តិការប្រឆាំងភេរវនិយមនិងសន្តិសុខក្នុងតំបន់នៅជំហានក្រោយ។

     លោកWang Wenbinបានបន្តថ្លែងថា  ក្នុងនាមជាប្រទេសជិតខាងដ៏មេត្រីភាពជាប្រពៃណីរបស់អាហ្វហ្កានីស្ថាន ភាគីចិនតែងតែយល់ឃើញថា  អាហ្វហ្កានីស្ថានមិនគួរត្រូវបដិសេធឱ្យនៅក្រៅសហគមន៍អន្តរជាតិទេ ៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស