- លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើសារជូនចំពោះលោកប្រធានាធីបតីកុងហ្គោ(គីនសាសា) ដើម្បីសម្តែងការសួរសុខទុក្ខអំពីការរងគ្រោះដោយសារព្យុះភ្លៀង ។
- លោក Scholz នាយករដ្ឋមន្ត្រីអាល្លឺម៉ង់ជួបពិភាក្សាជាមួយលោក Qi Gang រដ្ឋមន្រ្តីការបរទេសចិន។
- លោក Qi Gang ថ្លែងថា ចាំបាច់ត្រូវគាំពារសណ្តាប់ធ្នាប់អន្តរជាតិក្រោយពីសង្គ្រាមលោកលើកទីពីរ ចាំបាច់ត្រូវសម្រេចបាននូវការបង្រួបបង្រួមជាតិចិន ។
- ក្រសួងការបរទេសចិនរិះគន់និងច្រានចោលការលើកឡើងដ៏ខុសឆ្គងរបស់លោក Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក ។
- អង្គការតាលីបង់របស់ប្រទេសអាហ្វហ្កានីស្ថានសន្យាជាលាយលក្ខណ៍អក្សរជាលើកដំបូងថា មិនអនុញ្ញាតឱ្យ “ចលនាអ៊ីស្លាមTurkestanខាងកើត” ធ្វើសកម្មភាពភេរវនិយម ក្រសួងការបរទេសចិនថ្លែងថា ប្រការនេះមានសារសំខាន់ណាស់ចំពោះការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអាហ្វហ្កានីស្ថាននៅជំហានក្រោយ !
- ប្រធានាធិបតីស៊ីរីនឹងចូលរួមកិច្ចប្រជុំកំពូលសម្ព័ន្ធអារ៉ាប់ដែលនឹងរៀបចំនៅប្រទេសអារ៉ាប៊ីសាអូឌីតតាមការអញ្ជើញ ។
- ភារកិច្ចបាញ់បង្ហោះយានអវកាសដឹកជញ្ជូន Tianzhou-៦ ទទួលបានជោគជ័យដោយគាប់ប្រសើរ ៕