ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកScholzនាយករដ្ឋមន្រ្តីអាល្លឺម៉ង់ជួបពិភាក្សាជាមួយលោកQinGangសមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្រ្តីការបរទេសចិន
2023-05-11 11:11:28cri
Share with:

      ថ្ងៃទី១០ខែឧសភា តាមម៉ោងក្នុងតំបន់ លោកScholzនាយករដ្ឋមន្រ្តីអាល្លឺម៉ង់បានជួបពិភាក្សាជាមួយលោកQinGangសមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្រ្តីការបរទេសចិននៅទីក្រុងបែរឡាំង។

      ថ្លែងក្នុងកិច្ចជំនួប លោកScholzបានលើកឡើងថា លោកទន្ទឹងរង់ចាំយ៉ាងខ្លាំងចំពោះកិច្ចពិគ្រោះពិភាក្សារវាងរដ្ឋាភិបាលអាល្លឺម៉ង់និងចិនជុំទី៧ដែលនឹងធ្វើឡើងនៅប្រទេសអាល្លឺម៉ង់។ នេះគឺជាកិច្ចពិគ្រោះពិភាក្សាដ៏សំខាន់មួយលើក អាល្លឺម៉ង់រីករាយធ្វើកិច្ចខិតខំប្រឹងប្រែងរួមជាមួយភាគីចិន ដើម្បីធានាជាក់លាក់ឱ្យទទួលបានលទ្ធផលជាវិជ្ជមាន។ក្នុងបរិបទនៃការធ្វើពហុប៉ូលភាវូបនីយកម្មពិភពលោក គួរប្រកាន់ខ្ជាប់សមភាពរបស់បណ្តាភាគីនានា ដើម្បីរួមគ្នាគាំំពារសន្តិភាពពិភពលោក។

      ជាការឆ្លើយតប លោកQinGangបានថ្លែងថា ការវិនិច្ឆ័យខាងយុទ្ធសាស្រ្តរបស់លោកស៊ីជីនភីងប្រធានរដ្ឋចិនស្តីពីបម្រែបម្រួលនិម្មាបនកម្មដ៏ខ្លាំងក្លាដែលមិនធ្លាប់មានក្នុងរយៈពេល១រយឆ្នាំ និង"របត់នៃយុគសម័យជាសកល”ដែលលើកឡើងដោយលោកScholzគឺមានភាពស៊ីសង្វាក់គ្នា។ ប្រឈមនឹងពិភពលោកដែលកំពុងស្ថិតក្នុងភាពរង្គោះរង្គើនិងច្របូកច្របល់ សហគមន៍អន្តរជាតិគួរបង្កើនកិច្ចសហប្រតិបត្តិការ ចាប់ដៃគ្នាឆ្លើយតបនឹងបញ្ហាប្រឈម។ គោលបំណងដ៏សំខាន់នៃដំណើរទស្សនកិច្ចនៅអាល្លឺម៉ង់របស់លោកគឺត្រៀមលក្ខណៈសម្រាប់ការបើកធ្វើកិច្ចពិគ្រោះពិភាក្សារវាងរដ្ឋាភិបាលចិននិងអាល្លឺម៉ង់ជុំទី៧។ក្នុងនាមជាប្រទេសដែលមានឥទ្ធិពលសំខាន់និងជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ការដែលចិននិងអាល្លឺម៉ង់បង្កើនកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការ វាមានអំណោយផលដល់ការបំពេញបន្ថែមស្ថិរភាព ភាពប្រាកដប្រជានិងថាមពលវិជ្ជមានកាន់តែច្រើនដល់ពិភពលោក ភាគីចិនរំពឹងអាចរួមជាមួយភាគីអាល្លឺម៉ង់ ដើម្បីជំរុញឱ្យកិច្ចពិគ្រោះពិភាក្សាលើកនេះទទួលបានសមិទ្ធផលដ៏ធំធេង៕

 

អ្នកបកប្រែ:郑磊
ប្លុកពិសេស