ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនរិះគន់និងច្រានចោលការលើកឡើងដ៏ខុសឆ្គងរបស់លោក Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក
2023-05-11 10:18:10cri
Share with:

   តាមការផ្សាយដំណឹងឱ្យដឹងថា នាពេលថ្មីៗកន្លងទៅនេះ លោក Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកបានអះអាងថា ប្រទេសចិនបានអនុវត្តវិធានការប្រមូលទិន្នន័យជីវសាស្ត្រ ដូចជាDNA ជាដើមចំពោះក្រុមជនជាតិភាគតិចនៅតំបន់ ស៊ីនជាំងនិងតំបន់ស៊ីចាំងជាដើម ហើយចាត់ទុកការនេះជាវិធានការថ្មីសម្រាប់គ្រប់គ្រងនិងឃ្លាំមើលចំពោះជនជាតិភាគតិច ។ ទាក់ទិននឹងការលើកឡើងបែបនេះ លោក Wang Wenbin  អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៅថ្ងៃទី១០ខែឧសភាថា ការលើកឡើងរបស់អាមេរិកខុសទំនងនិងគួរឱ្យអស់សំណើច ពោលគឺក្រៅពីការប្រឌិតព័ត៌មានក្លែងក្លាយដែលធ្វើឱ្យអ្នកផងភ្ញាក់ផ្អើល វាគ្មានន័យអី្វទាល់តែសោះ ។

      លោក Wang Wenbin បានថ្លែងថា ប្រទេសចិនជាប្រទេសមាននីតិរដ្ឋ មិនថាប្រជាពលរដ្ឋជនជាតិណាក៏ដោយ សុទ្ធតែអាចទទួលបានការគាំពារតាមផ្លូវច្បាប់នូវព័ត៌មានបុគ្គល ។ “អាមេរិកជាប្រទេសដែលបានប្រមូលយកយ៉ាងទូលំទូលាយនិងប្រើប្រាស់ព័ត៌មានហ្សែន”។ តាមការទម្លាយរបស់ «កាសែត The Wall Street »បានឱ្យដឹងថា មន្ទីរបញ្ចកោណនៃក្រសួងការពារជាតិអាមេរិកបានកំណត់ផែនការសិក្សាស្រាវជ្រាវនិងអភិវឌ្ឍការវាយប្រហារទៅលើគូប្រជែងតាមរយៈអាវុធហ្សែនរួចហើយ ។ អ្នកចូលរួមអនុវត្តផែនការនេះបានអះអាងថា ហ្សែនរបស់ជនជាតិចិននៅទ្វីបអាស៊ី ជនជាតិ Aryansនៅទ្វីបអឺរ៉ុប និងជនជាតិអារ៉ាប់នៅតំបន់មជ្ឈិមបូព៌ា សុទ្ធតែស្ថិតក្នុងក្របខ័ណ្ឌប្រមូលយករបស់កងទ័ពអាមេរិក ។ តើអ្នកណាទើបជាអ្នកប្រើប្រាស់ហ្សែន ដើម្បីធ្វើសកម្មភាពក្នុងផ្លូវងងឹតឱ្យពិតប្រាកដ ? ជឿជាក់ថា អ្នកផងទាំងពួងសុទ្ធតែដឹងច្បាស់រួចហើយ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស