ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Qin Gang សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្រ្តីការបរទេសចិននិងលោកស្រី Catherine Colonna រដ្ឋមន្ត្រីការបរទេសបារាំងរៀបចំធ្វើកិច្ចពិគ្រោះពិភាក្សានៃអ្នកដឹកនាំយន្តការផ្លាស់ប្តូរខាងវប្បធម៌មនុស្សជាតិជាន់ខ្ពស់រវាងចិននិងបារាំង
2023-05-11 11:26:37cri
Share with:

   នៅថ្ងៃទី ១០ ខែឧសភា តាមម៉ោងក្នុងតំបន់ លោក Qin Gang សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្រ្តីការបរទេសចិននិងលោកស្រី Catherine Colonna រដ្ឋមន្ត្រីការបរទេសបារាំងបានរៀបចំធ្វើកិច្ចពិគ្រោះពិភាក្សានៃអ្នកដឹកនាំយន្តការផ្លាស់ប្តូរខាងវប្បធម៌មនុស្សជាតិជាន់ខ្ពស់រវាងចិននិងបារាំងនៅទីក្រុងប៉ារីស ។

    ថ្លែងក្នុងកិច្ចពិគ្រោះពិភាក្សា លោក Qin Gang បានលើកឡើងថា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនៅប្រទេសចិនរបស់លោក Emmanuel Macron ប្រធានាធិបតីបារាំង ប្រមុខរដ្ឋនៃប្រទេសទាំងពីរបានយល់ព្រមជាឯកច្ឆន្ទថា ត្រូវចាត់ទុកខួបទី ៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងបារាំងជាកាលានុវត្តភាពដើម្បីចាប់ដំណើរការឡើងវិញដោយគ្រប់ជ្រុងជ្រោយនូវការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដូចជាវប្បធម៌ អប់រំនិងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាដើម ក៏ដូចជាជំរុញឱ្យទំនាក់ទំនងរវាងចិននិងបារាំងឡើងដល់កម្រិតថ្មីថែមទៀត ។ ភាគីទាំងពីរគួរតែអនុវត្តឱ្យបានល្អនូវគំនិតឯកភាពរួមរបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ ប្រើប្រាស់ឱ្យបានល្អនូវយន្តការផ្លាស់ប្តូរខាងវប្បធម៌មនុស្សជាតិជាន់ខ្ពស់ ក៏ដូចជាធ្វើឱ្យស៊ីជម្រៅបន្ថែមទៀតនូវការផ្លាស់ប្តូរខាងវប្បធម៌មនុស្សជាតិរវាងប្រទេសទាំងពីរនិងបង្កើនការយល់ដឹងពីគ្នាទៅវិញទៅមករវាងប្រជាជននៃប្រទេសទាំងពីរ ។

    ជាការឆ្លើយតប លោកស្រី Catherine Colonna បានឯកភាពចំពោះសំណើរបស់ចិន ហើយបានថ្លែងថា ប្រទេសបារាំងបានយកចិត្តទុកដាក់ខ្ពស់ចំពោះការផ្លាស់ប្តូរខាងវប្បធម៌មនុស្សជាតិរវាងបារាំងនិងចិន ។ ឆ្នាំក្រោយគឺជាខួបទី ៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ម្យ៉ាងទៀត បារាំងក៏នឹងរៀបចំការប្រកួតកីឡាអូឡាំពិករដូវក្តៅ ។ ប្រទេសបារាំងរីករាយសហការជាមួយប្រទេសចិនដើម្បីរួមគ្នាគ្រោងផែនការឱ្យបានល្អនូវសកម្មភាពអបអរសាទរខួបទី ៦០ នៃការបង្កើតទំនាក់ទំនងការទូតដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍និងកីឡាជាដើមឱ្យទទួលបានការវិវឌ្ឍរីកចម្រើនកាន់តែធំ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស