ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកQinGang៖ចាំបាច់ត្រូវគាំពារសណ្តាប់ធ្នាប់អន្តរជាតិបន្ទាប់ពីសង្គ្រាមលោកលើកទី២ចាំបាច់ត្រូវសម្រេច ការបង្រួបបង្រួមជាតិចិន
2023-05-11 15:07:30cri
Share with:

ថ្ងៃទី១០ ខែឧសភា តាមម៉ោងក្នុងតំបន់ លោកQinGangសមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីក្រសួងការបរទេសចិនបានថ្លែងសុន្ទរកថាក្នុងពេលអញ្ជើញទៅទស្សនាទីតាំងចាស់នៃសន្និសីទPotsdam

លោកQinGangបានលើកឡើងថា សន្និសីទPotsdamដែលបើកធ្វើនៅឆ្នាំ១៩៤៥បានដើរតួនាទីសំខាន់សម្រាប់ការបង្កើតសណ្តាប់ធ្នាប់បន្ទាប់ពីសង្គ្រាមលោកលើកទី២ ហើយមានអត្ថន័យពិសេសជាប្រវត្តិសាស្ត្រសម្រាប់ប្រជាជនចិន។«សេចក្តីប្រកាសPotsdam»ដែលចេញផ្សាយបន្ទាប់ពីបិទសន្និសីទបានប្រកាសឡើងវិញនូវកំណត់នៃ«សេចក្តីប្រកាសក្រុងគែរ» ក្នុងនោះ បូករួមទាំងដែនដីចិនដែល រួមទាំងកោះតៃវ៉ាន់ដែលជប៉ុនលួចយកគឺត្រូវប្រគល់ឱ្យចិនវិញ។នេះជាសមិទ្ធផលសំខាន់នៃសង្គ្រាមប្រឆាំងនឹងពួកហ្វាស៊ីសពិភពលោក។សមិទ្ធផលមួយនេះគឺបានមកពីការបូជាអាយុជីវិតនិងឈាមស្រស់របស់ទាហាននិងជនស៊ីវិលចិនចំនួន៣៥លាននាក់។

    បច្ចុប្បន្ន អាមេរិកបានតែងអះអាងពីការគាំពារសណ្តាប់ធ្នាប់អន្តរជាតិដែលមានច្បាប់កំណត់ជាមូលដ្ឋាន ប៉ុន្តែបែរទៅជាទាត់ចោល«សេចក្តីប្រកាសPotsdam»ដែលព្រាងឡើងដោយខ្លួនឯង ហើយទៅគាំទ្រនិងបណ្តែតបណ្ដោយចំពោះសកម្មភាពអបគមន៍និយមដែលប៉ុនប៉ងឱ្យ “តៃវ៉ាន់ឯករាជ្យ” ដែលជាបានបំផ្លាញដល់សណ្តាប់ធ្នាប់អន្តរជាតិបន្ទាប់ពីសង្គ្រាមលោកលើកទី២ បំផ្លាញដល់អធិបតេយ្យភាពនិងបូរាណភាពទឹកដីចិន ប្រជាជនចិនមិនអាចទទួលយកបានជាដាច់ខាត៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស