ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស៊ីជីនភីងប្រធានរដ្ឋចិនផ្ញើសារសួរសុខទុក្ខជូនចំពោះលោកTshisekediប្រធានាធិបតីកុងហ្គោ(គីនសាសា)អំពីរឿងដែលកុងហ្គោ(គីនសាសា)រងគ្រោះដោយសារភ្លៀងធ្លាក់ខ្លាំង
2023-05-11 11:12:14cri
Share with:

      ថ្ងៃទី១០ខែឧសភា លោកស៊ីជីនភីងប្រធានរដ្ឋចិនបានផ្ញើសារសួរសុខទុក្ខជូនចំពោះលោកTshisekediប្រធានាធិបតីកុងហ្គោ(គីនសាសា)អំពីរឿងដែលកុងហ្គោ(គីនសាសា)រងគ្រោះដោយសារភ្លៀងធ្លាក់ខ្លាំង។

      ថ្លែងក្នុងសារលិខិត លោកស៊ីជីនភីងបានលើកឡើងថា ពេលថ្មីៗនេះ កុងហ្គោ(គីមសាសា)បានរងគ្រោះដោយសារភ្លៀងធ្លាក់យ៉ាងខ្លាំង ដែលបណ្តាលឱ្យមនុស្សជាច្រើននាក់ស្លាប់បាត់បង់ជីវិតនិងរងរបួស ក៏ដូចជាបង្កឱ្យមានការខូចខាតទ្រព្យសម្បតិ្តយ៉ាងច្រើន ខ្ញុំសូមតំណាងឱ្យរដ្ឋាភិបាលនិងប្រជាជនចិន ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតចំពោះអ្នករងគ្រោះស្លាប់ និងសូមសម្តែងការសួរសុខទុក្ខយ៉ាងស្មោះចំពោះក្រុមគ្រួសារអ្នករងគ្រោះស្លាប់ អ្នករងរបួសនិងប្រជាជនក្នុងតំបន់រងគ្រោះ ជឿជាក់ថា កុងហ្គោ(គីនសាសា)ពិតជានឹងយកឈ្នះលើការលំបាកនិងកសាងស្រុកកំណើតរបស់ខ្លួនឡើងវិញជាក់ជាមិនខាន៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស