ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ភារកិច្ចបាញ់បង្ហោះយានអវកាសដឹកទំនិញ Tian zhou-6 ទទួលបានជោគជ័យដោយគាប់ប្រសើរ បេសកកម្មហោះហើរលើកដំបូងក្នុងដំណាក់កាលប្រើប្រាស់និងអភិវឌ្ឍន៍នៃស្ថានីយអវកាសរបស់ចិនទទួលបានជោគជ័យ
2023-05-11 10:57:03cri
Share with:

    តាមដំណឹងនៃការិយាល័យវិស្វកម្មយានអវកាសផ្ទុកមនុស្សរបស់ប្រទេសចិនបានឱ្យដឹងថា នៅវេលាម៉ោង ២១ និង ២២ នាទី ថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២៣ តាមម៉ោងក្រុងប៉េកាំង រ៉ុក្កែតដឹកជញ្ជូន Long March-7 Y7 ដែលផ្ទុកយានអវកាសដឹកទំនិញ Tian zhou-6 បានត្រូវបាញ់បង្ហោះទៅកាន់លំហអវកាសនៅទីលានបាញ់បង្ហោះយានអវកាសក្រុង Wen chang របស់ចិន ។ ប្រហែល ១០ នាទី បន្ទាប់មក យានអវកាសដឹកទំនិញ Tian zhou-6 និងរ៉ុក្កែតបានបំបែកចេញពីគ្នាដោយជោគជ័យ ហើយយានអវកាសបានហោះចូលក្នុងគន្លងតារាវិថីដោយចំគោលដៅតាមការគ្រោងទុក ។ ក្រោយមក បន្ទះសូឡានៃយានអវកាសបានចាប់ផ្តើមដំណើរការដោយរលូន ជាការបញ្ជាក់ថា ភារកិច្ចបាញ់បង្ហោះលើកនេះទទួលបានជោគជ័យដោយគាប់ប្រសើរ ។ តាមការគ្រោងទុក នៅជំហានក្រោយ យានអវកាសដឹកទំនិញ Tian zhou-6 នឹងតភ្ជាប់ជាមួយបន្ទប់ស្នូលនៃស្ថានីយអវកាសដែលកំពុងដំណើរការក្នុងគន្លងតារាវិថី ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស