ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រធានាធិបតីស៊ីរីនឹងចូលរួមកិច្ចប្រជុំកំពូលនៃសម្ព័ន្ធអារ៉ាប់ដែលបើកធ្វើនៅអារ៉ាប៊ីសាអូឌីតតាមការអញ្ជើញ
2023-05-11 11:13:35cri
Share with:

      ថ្ងៃទី១០ខែឧសភា ទីស្តីការប្រធានាធិបតីស៊ីរីបានប្រកាសថា នៅថ្ងៃដដែល លោកAssadប្រធានាធិបតីស៊ីរីទទួលបានការអញ្ជើញឱ្យចូលរួមកិច្ចប្រជុំកំពូលនៃសម្ព័ន្ធអារ៉ាប់ដែលនឹងបើកធ្វើនៅអារ៉ាប៊ីសាអូឌីត។

      តាមការផ្សាយដំណឹងនៃទីភ្នាក់ងារសារព័ត៌មានស៊ីរីកាលពីថ្ងៃទី៩ខែឧសភាបានឱ្យដឹងថា នៅយប់ថ្ងៃដដែល ក្រសួងការបរទេសស៊ីរីបានប្រកាសរៀបចំឡើងវិញនូវការងារនៃក្រុមការទូតស៊ីរីប្រចាំនៅអារ៉ាប៊ីសាអូឌីត។ តាមការផ្សាយដំណឹងនៃប្រព័ន្ធសារព័ត៌មានអារ៉ាប៊ីសាអូឌីតកាលពីថ្ងៃទី៩ខែឧសភាឱ្យដឹងទៀតថា អារ៉ាប៊ីសាអូឌីតបានសម្រេចចិត្តថានឹងរៀបចំឡើងវិញនូវការងារនៃក្រុមការទូតរបស់ខ្លួនប្រចាំនៅស៊ីរី៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស