ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jingping ប្រធានរដ្ឋចិនចុះត្រួតពិនិត្យការងារនៅតំបន់ Xiong’anថ្មី ខេត្តHebei ព្រមនិងធ្វើជាអធិបតីក្នុងពិធីសំណេះសំណាលស្តីពីការជំរុញប្រកបដោយស្តង់ដារខ្ពស់និងគុណភាពខ្ពស់នូវកិច្ចកសាងតំបន់ Xiong’anថ្មី ខេត្តHebei
2023-05-10 20:50:46cri
Share with:

    ថ្ងៃទី១០ ខែឧសភា លោក Xi Jingping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានចុះត្រួតពិនិត្យការងារនៅតំបន់ Xiong’anថ្មី ខេត្តHebei ព្រមនិងធ្វើជាអធិបតីនិងថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីសំណេះសំណាលស្តីពីការជំរុញប្រកបដោយស្តង់ដារខ្ពស់និងគុណភាពខ្ពស់នូវកិច្ចកសាងតំបន់ Xiong’anថ្មី ។ លោកបានគូសបញ្ជាក់ថា តំបន់ Xiong’anថ្មី បានឈានចូលដំណាក់កាលកសាងដោយទ្រង់ទ្រាយធំ និង ទទួលរ៉ាប់រងមុខងារមិនមែនរដ្ឋធានីដែលជួយសម្រាលបន្ទុករបស់ក្រុងប៉េកាំង ការងារដ៏សំខាន់បានប្រែទៅជាធ្វើកិច្ចកសាងប្រកបដោយគុណភាពខ្ពស់ គ្រប់គ្រងដោយកម្រិតខ្ពស់និងការសម្រាលបន្ទុកដោយគុណភាពខ្ពស់ ។ យើងត្រូវប្រកាន់ខ្ជាប់ជំនឿចិត្តនិងឆន្ទៈមុតមាំ ធ្វើកិច្ចខិតខំប្រឹងប្រែងយ៉ាងប្រាកដប្រជា ក្នុងន័យជំរុញការងារគ្រប់ផ្នែកឱ្យទទួលបានការរីកចម្រើនថ្មីឥតឈប់ឈរ ។

លោក Li Qiang សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជានាយករដ្ឋមន្ត្រីចិន លោក Cai Qi សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានការរិយាល័យមជ្ឈិមចិន និងលោក Ding Xuoxiang សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាឧបនាយករដ្ឋមន្ត្រីចិនបានអមដណើរលោក Xi Jinping ចុះត្រួតពិនិត្យការងារ ព្រមទាំងបានចូលរួមពិធីសំណោះសំណាលផងដែរ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស