ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

“សកម្មភាពប្រព័ន្ធសារព័ត៌មាននៃទិវាម៉ាកផលិតផលចិន ១០ឧសភា ”របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនប្រារព្ធធ្វើនៅក្រុងប៉េកាំង
2023-05-10 11:21:40cri
Share with:

  ថ្ងៃទី៩ ខែឧសភា “សកម្មភាពប្រព័ន្ធសារព័ត៌មាននៃទិវាម៉ាកផលិតផលចិន ១០ឧសភា ”របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានប្រារព្ធធ្វើនៅក្រុងប៉េកាំង ។ លោក Shen Haixiong  អនុរដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន  និងលោក Luo Wen ប្រធាននិយតករទីផ្សារជាតិចិនបានចូលរួមសកម្មភាព ព្រមទាំងបានថ្លែងសុន្ទរកថា ។

      លោក Shen Haixiong  បានគូសបញ្ជាក់ថា តាំងពីសមាជបក្សកុម្មុយនីស្តចិនលើកទី១៨មក លោក Xi Jinping ប្រធានរដ្ឋចិនបានយកចិត្តទុកដាក់ខ្ពស់ដល់ការអភិវឌ្ឍនៃម៉ាកផលិតផលចិន ហើយបានណែនាំនិងជំរុញកិច្ចកសាងម៉ាកផលិតផលចិនឱ្យទទួលបានសមិទ្ធផលគួរឱ្យកត់សម្គាល់ ។ ក្នុងដំណើរផ្លាស់ប្តូររបស់ម៉ាកផលិតផលចិនក្នុងយុគសម័យថ្មី ប្រព័ន្ធសារព័ត៌មានចិនបានដើរតួនាទីសំខាន់ក្រៃលែងជាប់រហូតមក ។ ក្នុងនាមជាបង្អួចសម្រាប់តាំងបង្ហាញដ៏សំខាន់របស់ម៉ាកផលិតផលចិន ព្រមទាំងជាអ្នកផ្សព្វផ្សាយនិងអ្នកបង្កើតម៉ាកផលិតផលចិនដែលមានឥទ្ធិពលខ្លាំងជាងគេ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននឹងពង្រីកថែមទៀតនូវឧត្តមភាពលើវិស័យធនធានប្រព័ន្ធសារព័ត៌មានទាំងជាតិនិងអន្តរជាតិ ក៏ដូចជាឧត្តមភាពលើវិស័យផ្សព្វផ្សាយចម្រុះ និងបង្កើតវេទកាដ៏ទូលាយសម្រាប់ពិពណ៌នាឱ្យបានល្អនូវរឿងរ៉ាវនៃម៉ាកផលិតផលចិន និងផ្សព្វផ្សាយគុណតម្លៃរបស់ម៉ាកផលិតផលចិន ក្នុងន័យបង្កើតជាវេទិកាមតិសាធារណៈដ៏ខ្លាំងក្លារបស់ម៉ាកផលិតផលចិន ដើម្បីរួមចំណែកកាន់តែធំនៃម៉ាកផលិតផលចិនក្នុងកិច្ចកសាងប្រទេសខ្លាំងក្លា និងការស្តារភាពរុងរឿងរបស់ប្រជាជាតិចិនឡើងវិញ ៕



អ្នកបកប្រែ:郭翔青
ប្លុកពិសេស