ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការប៉ះទង្គិចដោយប្រដាប់អាវុធបានបណ្តាលឱ្យមនុស្សជាង ៧ សែននាក់ត្រូវនិរាសពា្រត់ប្រាសនិងបាត់បង់ទីជម្រកក្នុងដែនស៊ូដង់
2023-05-10 12:23:50cri
Share with:

    កាលពីថ្ងៃទី ៩ ខែឧសភា អង្គការជនអន្តោប្រវេសន៍អន្តរជាតិនៃអង្គការសហប្រជាជាតិបានថ្លែងថា ចាប់តាំងពីពាក់កណ្តាលខែមេសា ឆ្នាំនេះមក ការប៉ះទង្គិចដោយប្រដាប់អាវុធរវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់និងកងកម្លាំងជំនួយរហ័សបានបណ្តាលឱ្យមនុស្សជាង ៧ សែននាក់ត្រូវនិរាសពា្រត់ប្រាសនិងបាត់បង់ទីជម្រកក្នុងដែនស៊ូដង់ ។ តួលេខនេះបានកើនទ្វេដងបើប្រៀបធៀបនឹងសប្តាហ៍មុន ។ តាមទិន្នន័យស្ថិតិរបស់អង្គការនេះបានបង្ហាញថា ចំនួនមនុស្សដែលត្រូវនិរាសពា្រត់ប្រាសនិងបាត់បង់ទីជម្រកដោយសារការប៉ះទង្គិចក្នុងដែនស៊ូដង់កាលពីសប្តាហ៍មុនប្រហែល ៣៤ ម៉ឺននាក់ ។ នាថ្ងៃដដែលនោះ អង្គការសុខភាពពិភពលោកបានជូនដំណឹងក្នុងសន្និសីទសារព័ត៌មានថា ការប៉ះទង្គិចនេះបានបណ្តាលឱ្យមនុស្សចំនួន ៦០៤ នាក់ស្លាប់បាត់បង់ជីវិតនិងជាង ៥០០០ នាក់ទៀតរងរបួស ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស