ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនអះអាងថា រីករាយរួមសហការជាមួយអង់គ្លេស ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីឱ្យទទួលបានការអភិវឌ្ឍប្រកបដោយភាពរឹងមាំនិងស្ថិរភាពជាបន្តបន្ទាប់
2023-05-10 11:16:42cri
Share with:

   លោក Wang Wenbin  អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៅថ្ងៃទី៩ ខែឧសភាក្នុងខណៈពេលឆ្លើយតបនឹងសំណួរថា នាពេលថ្មីៗកន្លងទៅនេះ លោក Han Zheng តំណាងពិសេសនៃលោក Xi Jinping ប្រធានរដ្ឋចិននិងជាអនុប្រធានរដ្ឋចិនបានអញ្ជើញចូលរួមព្រះរាជពិធីឡើងគ្រងរាជសម្បត្តិរបស់ព្រះអង្គម្ចាស់Charlesទី៣ ព្រះមហាក្សត្រនៃប្រទេសអង់គ្លេសនិងសកម្មភាពពាក់ព័ន្ធនៅទីក្រុងឡុងដ៍ ។ ភាគីអង់គ្លេសយកចិត្តទុកដាក់ខ្ពស់ ហើយបានធ្វើបដិសណ្ឋារកិច្ចយ៉ាងល្អនិងកម្រិតខ្ពស់ចំពោះប្រតិភូចិន ។

      លោក Wang Wenbin  បានថ្លែងថា ក្នុងកិច្ចសំណោះសំណាលទ្វេភាគី លោក Han Zheng បានជម្រាបជូនអំពីស្ថានការណ៍សេដ្ឋកិច្ចនិងគោលនយោបាយរបស់ចិននាពេលបច្ចុប្បន្ននេះ ហើយបានគូសបញ្ជាក់ថា កិច្ចសហប្រតិបតិ្តការរវាងចិននិងអង់គ្លេសមានសក្តានុពលខ្លាំង រដ្ឋាភិបាលនៃប្រទេសទាំងពីរគួរតែឆ្លើយតបយ៉ាងសកម្មនូវក្តីបំណងសហប្រតិបតិ្តការរបស់សហគ្រាស បង្កើតទំនាក់ទំនងទ្វេភាគីប្រកបដោយស្ថិរភាព ក៏ដូចជាផ្តល់ការគាំទ្រខាងគោលនយោបាយកាន់តែច្រើនផងដែរ ក្នុងន័យបង្កើតជាមូលដ្ឋានគ្រឹះសម្រាប់ការធ្វើកិច្ចសហប្រតិបតិ្តការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក  ប្រទេសចិនសូមភាគីអង់គ្លេសបង្កើតបរិយាកាសប្រកបអាជីវកម្មប្រកបដោយភាពបើកទូលាយ សមភាពនិងមិនរើសអើង និងផ្តល់ការធានាខាងសុវត្ថិភាពនិងភាពងាយស្រួលដល់និស្សិតបន្តវិជ្ជានិងអ្នកទេសចរចិន ។ ភាគីអង់គ្លេសបានថ្លែងថា កិច្ចសហប្រតិបតិ្តការរវាងអង់គ្លេសនិងចិនលើវិស័យសេដ្ឋកិច្ចបៃតង និងវិស័យអភិវឌ្ឍន៍ជានិរន្តរភាព មានអនាគតយ៉ាងទូលំទូលាយ គួរតែបង្កើតទំនាក់ទំនងទ្វេភាគីប្រកបដោយស្ថិរភាពនិងលក្ខណៈស្ថាបនា ដើម្បីធ្វើឱ្យសហគ្រាសចិន អ្នកទេសចរនិងនិស្សិតចិនទទួលបានអារម្មណ៍ពីការស្វាគមន៍និងមានសុវត្ថិភាព ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស