ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ភាគីចិនរំពឹងថាបញ្ហាAbyeiអាចចៀសពីឥទ្ធិពលអវិជ្ជមាននៃការប៉ះទង្គិចនៅស៊ូដង់
2023-05-10 10:51:36cri
Share with:

      ពេលពិនិត្យពិភាក្សាពីស្ថានការណ៍តំបន់Abyeiនៅក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃទី៩ខែឧសភា លោកDaiBingតំណាងរងប្រទេសចិនប្រចាំជាអចិន្រ្តៃយ៍នៅអង្គការសហប្រជាជាតិបានបញ្ចេញមតិ ដោយបានលើកឡើងថា ភាគីចិនរំពឹងថា កុំឱ្យបញ្ហាAbyeiរងឥទ្ធិពលអវិជ្ជមានកាន់តែច្រើនពីការប៉ះទង្គិចនៅស៊ូដង់ ហើយសង្ឃឹមភាគីពាក់ព័ន្ធបន្តប្រមែប្រមូលល័ក្ខខ័ណ្ឌមានអំណោយផលដល់ដំណោះស្រាយបញ្ហាស្តីពីឋានៈចុងក្រោយនៃតំបន់Abyei។

      លោកDaiBingបានថ្លែងថា ស៊ូដង់និងស៊ូដង់ខាងត្បូងជាសមីប្រទេសនៃបញ្ហា Abyei ការដោះស្រាយបញ្ហាAbyeiតាមផ្លូវនយោបាយមិនអាចឃ្លាតពីកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនោះឡើយ។ ក្នុងមួយរយៈពេលកន្លងទៅនេះ ទំនាក់ទំនងទ្វេភាគីរវាងស៊ូដង់និងស៊ូដង់ខាងត្បូងត្រូវបានកែលម្អ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានរក្សាការប្រស្រ័យទាក់ទងយ៉ាងជិតស្និទ្ធអំពីស្ថានការណ៍តំបន់Abyei ដោយគិតពិចារណាពីការបង្កើតកងទ័ពសន្តិសុខចម្រុះនៅតំបន់ព្រំដែន ព្រមទាំងសម្តែងអាកប្បកិរិយាយ៉ាងសកម្មចំពោះដំណោះស្រាយបញ្ហាស្តីពីឋានៈចុងក្រោយនៃតំបន់Abyei។ ទាក់ទិននឹងរឿងនេះ ភាគីចិនទទួលបានការលើកទឹកចិត្តយ៉ាងខ្លាំង។ អ្វីដែលគួរឱ្យសោកស្តាយនោះគឺបច្ចុប្បន្ននេះ ស្ថានការណ៍ក្នុងប្រទេសស៊ូដង់បានធ្លាក់ក្នុងភាពច្របូកច្របល់ ដែលបាននាំមកនូវឥទ្ធិពលដ៏ស្មុគស្មាញដល់ដំណោះស្រាយបញ្ហាAbyei។ ភាគីចិនរំពឹងថា ប្រទេសស៊ូដង់អាចសម្រេចបាននូវការឈប់បាញ់គ្នាក្នុងពេលឆាប់ៗ ហើយជឿជាក់ថា ប្រទេសស៊ូដង់និងស៊ូដង់ខាងត្បូងអាចបន្តនិន្នាការសន្ទនានិងសហប្រតិបត្តិការ ដើម្បីអនុវត្តយ៉ាងប្រាកដប្រជានូវគំនិតឯកភាពរួមដែលបានឈានដល់រួចជាស្រេច៕

 

អ្នកបកប្រែ:郑磊
ប្លុកពិសេស