ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស្រី Ursula von der Leyen ប្រធានគណៈកម្មាធិការសហភាពអឺរ៉ុបថ្លែងថា ការផ្គត់ផ្គង់គ្រាប់រំសេវដល់អ៊ុយក្រែននៅតែជាកិច្ចការអាទិភាពនៃសហភាពអឺរ៉ុបដដែល
2023-05-10 14:52:37cri
Share with:

កាលពីថ្ងៃទី៩ខែឧសភា លោកស្រី Ursula von der Leyen ប្រធានគណៈកម្មាធិការសហភាពអឺរ៉ុបបានទៅបំពេញទស្សនកិច្ចនៅក្រុងគៀវ រដ្ឋធានីអ៊ុយក្រែន ព្រមទាំងជួបពិភាក្សាការងារជាមួយលោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន ។ ក្នុងសន្និសីទសារព័ត៌មានដែលបើកធ្វើបន្ទាប់ពីបញ្ចប់កិច្ចជំនួប លោកស្រី Ursula von der Leyen បានថ្លែងថា  ការផ្គត់ផ្គង់គ្រាប់រំសេវដល់អ៊ុយក្រែននៅតែជាកិច្ចការអាទិភាពនៃសហភាពអឺរ៉ុបដដែល ។

លោកស្រី Ursula von der Leyen បានថ្លែងថា បច្ចុប្បន្ននេះ សហភាពអឺរ៉ុបកំពុងគិតពិចារណាអំពីមធ្យោបាយចំនួនបីសម្រាប់ផ្គត់ផ្គង់គ្រាប់រំសេវដល់អ៊ុយក្រែន រួមមានទាំងការដឹកជញ្ជូនគ្រាប់រំសេវដែលរក្សាទុកក្នុងឃ្លាំងរដ្ឋសមាជិកនៃសហភាពអឺរ៉ុបទៅដល់អ៊ុយក្រែនភ្លាមៗ ឬការផ្តល់ថវិកា១ពាន់លានប្រាក់អឺរ៉ូដល់អ៊ុយក្រែនសម្រាប់ទិញគ្រប់ផ្លោងទំហំ១៥៥មីល្លីម៉ែត្រនិង១៥២មីល្លីម៉ែត្រ ឬពន្លឿនបរិមាណផលិតគ្រាប់រំសេវរបស់រដ្ឋសមាជិកដើម្បីបំពេញតម្រូវការរបស់អ៊ុយក្រែន ។

ក្នុងសន្និសីទសារព័ត៌មានដដែល លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែនបានថ្លែងថា អ៊ុយក្រែនរំពឹងថា ខាងសហភាពអឺរ៉ុបអាចធ្វើសេចក្តីសម្រេចចិត្តវិជ្ជមានអំពីការចាប់ផ្តើមការចរចាស្តីពីការដែលអ៊ុយក្រែនចូលជាសមាជិកនៃសហភាពអឺរ៉ុប ៕

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស