ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កាណាដាមួលបង្កាច់និងលាបព័ណ៌មន្ត្រីការទូតចិន ប្រទេសចិនដាស់តឿនកាណាដាឱ្យបញ្ឈប់ការបង្ករឿងដោយគ្មានហេតុផលភ្លាម
2023-05-10 10:56:20cri
Share with:

      សំដៅចំពោះទង្វើគ្មានហេតុផលរបស់ប្រទេសកាណាដាដែលបានមួលបង្កាច់និងលាបព័ណ៌មន្ត្រីការទូតចិន លោក Wang Wenbin  អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៅថ្ងៃទី៩ ខែឧសភាថា រដ្ឋាភិបាលកាណាដាធ្វើសកម្មភាពដែលបានបំផ្លាញដល់សិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់មន្ត្រីនិងបុគ្គលិកស្ថានទូតនិងស្ថានកុងស៊ុលរបស់ចិនយ៉ាងធ្ងន់ធ្ងរ ដោយឈរលើសម្តីភូតកុហក ប្រទេសចិនមិនអាចទទួលយកបានជាដាច់ខាត ហើយដាស់តឿនកាណាដាឱ្យបញ្ឈប់ការបង្ករឿងដោយគ្មានហេតុផលភ្លាម ។

      លោក Wang Wenbin  បានគូសបញ្ជាក់ថា ប្រទេសចិនមិនដែលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃទេ ។ អ្វីដែលហៅថា “ចិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កាណាដា” ជាពាក្យសម្តីដ៏គួរឱ្យអស់សំណើច ជាការមួលបង្កាច់និងលាបព័ណ៌ប្រទេសចិន ក៏ដូចជាល្បែងនយោបាយខាងមនោគមន៍វិជ្ជាផងដែរ ។  កាណាដាប្រកាសចាត់ទុកមន្ត្រីនិងបុគ្គលិកការទូតចិនជា “ "បុគ្គលមិនត្រូវបានស្វាគមន៍” ក្រោមបទចោទមិនពិត ប្រការនេះបានល្មើសនឹងក្រមមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិផង ហើយក៏បំផ្លាញដល់ទំនាក់ទំនងរវាងចិននិងកាណាដាផងដែរ គឺជារឿងអាក្រក់ណាស់ ។ ប្រទេសចិនសូមដាស់តឿនកាណាដាឱ្យបញ្ឈប់ការបង្ករឿងដោយគ្មានហេតុផលភ្លាម ។ បើសិនជាកាណាដាមិនស្តាប់ការដាស់តឿន និងធ្វើសកម្មភាពតាមតែទំនើងចិត្ត នោះប្រទេសចិនពិតជានឹងតបតវិញយ៉ាងខ្លាំងក្លា ។ កាណាដាចាំបាច់ត្រូវរ៉ាប់រងផលវិបាកដ៏ធ្ងន់ធ្ងរទាំងអស់ដែលបណ្តាលមកពីរឿងនេះ 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស