ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Qin Gang សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីក្រសួងការបរទេសចិនជួបពិភាក្សាការងារជាមួយលោកស្រី Annalena Baerbock រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់
2023-05-10 10:21:49cri
Share with:

កាលពីថ្ងៃទី៩ខែឧសភាឆ្នាំ២០២៣តាមម៉ោងក្នុងតំបន់ លោក Qin Gang សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីក្រសួងការបរទេសចិនបានជួបពិភាក្សាការងារជាមួយលោកស្រី Annalena Baerbock រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់នៅក្រុងប៊ែរឡាំង ។

លោក Qin Gang បានថ្លែងថា ចិននិងអាល្លឺម៉ង់សុទ្ធតែជាប្រទេសធំដែលមានកម្លាំងឥទ្ធិពលលើពិភពលោក ដូច្នេះ ក្រោមស្ថានការណ៍អន្តរជាតិដែលមានភាពច្របូកច្របល់និងបម្រែបម្រួលនាពេលបច្ចុប្បន្ននេះ គួរតែបង្កើនកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការ ។ ភាគីទាំងពីរគួររួមគ្នាត្រៀមរៀបចំកិច្ចពិគ្រោះពិភាក្សារវាងរដ្ឋាភិបាលចិននិងអាល្លឺម៉ង់ជុំទី៧ ដើម្បីគ្រោងផែនការដោយគ្រប់ជ្រុងជ្រោយអំពីកិច្ចសហប្រតិបត្តិការជាក់ស្តែងលើគ្រប់វិស័យរវាងភាគីទាំងពីរក្នុងមួយរយៈពេលខាងមុខ ។ ចិននិងអាល្លឺម៉ង់គួរតែប្រកាន់ខ្ជាប់ការដើរតាមផ្លូវដ៏ត្រឹមត្រូវ រួមគ្នាប្រឆាំងនឹង សង្គ្រាមត្រជាក់ថ្មី ប្រឆាំងនឹងការផ្តាច់ទំនាក់ទំនង ដើម្បីបំពេញបន្ថែមជំនឿចិត្តនិងកម្លាំងចលករសម្រាប់សន្តិភាពនិងវិបុលភាពពិភពលោក ។

លោកស្រី Annalena Baerbock បានថ្លែងថា ភាគីអាល្លឺម៉ង់យកចិត្តទុកដាក់ខ្ពស់នូវទំនាក់ទំនងរវាងថ្នាក់ដឹកនាំកំពូលនិងការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យរវាងភាគីទាំងពីរ ហើយរំពឹងទុកពីការរៀបចំកិច្ចពិគ្រោះពិភាក្សារវាងរដ្ឋាភិបាលអាល្លឺម៉ង់និងចិនជុំទី៧ ។ លោកស្រីថ្លែងទៀតថា អាល្លឺម៉ង់រីករាយរួមជាមួយភាគីចិនដោយចាត់ទុកការរួមគ្នា និរន្តរភាពនិងប្រតិបត្តិការជាចំណុចសំខាន់ សំដៅជំរុញឱ្យកិច្ចពិគ្រោះពិភាក្សាទទួលបានសមិទ្ធផលវិជ្ជមាន ជាពិសេស គឺជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យបម្រែបម្រួលអាកាសធាតុ បរិវត្តកម្មថាមពល ជីវចម្រុះនិងការផ្លាស់ប្តូររវាងយុវជនជាដើម ៕

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស